• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិស្សានុសិស្សវៀតណាមចំនួន៦នាក់ដែលចូលរួមអូឡាំពិកគណិតវិទ្យាអន្ដរជាតិឆ្នាំ២០១៨សុទ្ធតែទទួលបានមេដាយ

យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងគុណភាព ក្រសួងអប់រំនិងបណ្តុះបណ្តាលនិស្សិត​វៀតណាម ​៦​នាក់​ដែលបានចូលរួមអូឡាំពិកគណិតវិទ្យាអន្តរជាតិលើកទី ៥៩ នៅរូម៉ានីសុទ្ធតែទទួលបានមេដាយ ក្នុងនោះមានមេដាយមាសមួយគ្រឿង។

ក្រុមជម្រើសជាតិអូឡាំពិកគណិតវិទ្យាវៀតណាម

ពោលគឺប្អូន Nguyen Quang Bin សិស្សថ្នាក់ទី ១២ នៅមហាវិទ្យាល័យជាតិហាណូយទទួលបានមេដាយមាស។
មេដាយប្រាក់ចំនួនពីរ ចំណុះប្អូនពីរនាក់ គឺ Phan Minh Duc សិស្សថ្នាក់ទី ១១ វិទ្យាល័យជំនាញហាណូយ-Amsterdam និងប្អូន Trinh Van Hoan សិស្សថ្នាក់ទី ១២ វិទ្យាល័យជំនាញ Tran Phu ទីក្រុង Hai Phong។

សិស្សបីនាក់ដែលទទួលបានរង្វាន់សំរឹទ្ធ រួមមាន៖ Tran Viet Hoang សិស្សថ្នាក់ទី ១២; Truong Manh Tuan សិស្សថ្នាក់ទី១២ និង Do Hoang Viet សិស្សថ្នាក់ទី១២ ផងដែរ។

ជោគជ័យរបស់ក្រុមជម្រើសជាតិអូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ២០១៨នេះបានរួមចំណែកអះអាងនូវលទ្ធផល​វិជ្ជមានរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលក្នុងការបណ្តុះបណ្តាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់តំបន់ក្នុងការ​រក​ឃើញនិងបំប៉ន់សិស្សពូកែផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត ក្វាងនិញ រៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំជាច្រើននៅចុងឆ្នាំ

ខេត្ត ក្វាងនិញ រៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំជាច្រើននៅចុងឆ្នាំ

ខេត្តក្វាងនិញនឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ ដំណើរបេតិកភណ្ឌ នៅសង្កាត់ Yen Tu និងព្រឹត្តិការណ៍រាប់ថយក្រោយ (countdown) ឆ្នាំ ២០២៥ នៅសង្កាត់ Ha Long។

Top