រូបថតៈ daibieunhandan.vn
នាថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦ មូលនីធិអប់រំវៀតណាម (VEF) បានរួមសហការ ជាមួយស្ថានទូតវៀតណាម រៀបចំសិក្ខាសាលាប្រចាំ ឆ្នាំលើកទី១២ដោយប្រធានបទ “សិក្សាថ្ងៃនេះ ថ្ងៃស្អែកជាអ្នកដឹកនាំ” នៅក្រុងវ៉ាស៊ីនតោនប្រទេសអាមេរិក។ សិក្ខាសាលានេះ សំដៅបូកសរុបនិងវាយតម្លៃ ចំពោះការរួមចំណែកជាក់ស្តែង លើវិស័យអប់រំនិយាយរួម និងបណ្តុះបណ្តាលអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា និយាយដោយឡែកនៅវៀតណាម។ ថ្លែងមតិនៅសិក្ខាសាលានេះ រដ្ឋមន្ត្រីក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Nguyen Quan បានសង្កត់ធ្ងន់ថា យោងតាមស្ថានភាពធ្វើសមាហរណកម្មជាក់ស្តែង ជាពិសេសគឺការសាកល្បង បន្ទាប់ពីចូលរួមកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លង មហាសមុទ្រប៉ាស៊ីហ្វិកនេះ វៀតណាមត្រូវការអ្នកវិទ្យាសាស្ត្រ អ្នកជំនាញការពូកែជាច្រើន ដែលធ្លាប់បានសិក្សារៀនសូត្រនៅប្រទេសអភិវឌ្ឍន៍ ដូចជាអាមេរិកដើម្បីបំរើបុព្វហេតុឧស្សា ហូបនីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម