• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាសនិកកាតូលិកចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ

នាថ្ងៃទី ២៤ ខែធ្នូ ក្រុមការងារនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយលោក Tran Thanh Man - ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរបុណ្យណូអែលឆ្នាំ ២០២០ នៅវិមានប៊ីស្សព Phat Diem ស្រុក Kim Son ខេត្ត Ninh Binh។

លោក Tran Thanh Man   ថតរូបទុកជាអនុស្ាសវរីយ៍ជាមួយប្រធានវិមានប៊ីស្សព Phat Diem ស្រុក Kim Son ខេត្ត Ninh Binh (ប្រភព៖mattran.org.vn )


នាពេលខាងមុខ លោក Tran Thanh Man  បានមានប្រសាសន៍ថា ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាផលប៉ះពាលយ៉ាងធ្ងន់ធ្ងរពីគ្រោះមហន្តរាយធម្មជាតិវៀតណាមនៅតែទទួលបានជោគជ័យជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំងធានាសន្តិសុខសង្គម។

ដើម្បីទទួលបានជោគជ័យទាំងនេះ មានការចូលរួមចំណែកពីសំណាក់គ្រីស្តបរិស័ទនៅទូទាំងប្រទេស ក្នុងនោះមានតំបន់សាសនិកកាតូលិក Phat Diem។ សាសនិកកាតូលិកបានចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ដូចជាធ្វើបានល្អក្នុងការងារសប្បុរសធម៌មនុស្សធម៌និងថែទាំកុមារដែលជួបការលំបាក ព្រមទាំងបំផុសចលនាបរិច្ចាគកែវភ្នែកដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងក្នុងសហគមន៍ដោយជួយនាំពន្លឺដល់មនុស្សជាច្រើនទៀតផង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top