• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាររបស់វៀតណាមនៅមហាសន្និបាតអង្គការសហប្រជាជាតិមានមានលក្ខណៈស្ថាបនា និងការទទួលខុសត្រូវ

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ Chinhphu.vn)


សម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានបិទបញ្ចប់ហើយ ប៉ុន្តែអ្នកប្រាជ្ញរុស្ស៊ីនៅតែចុះផ្សាយអត្ថបទវិភាគ និងអត្ថាធិប្បាយស្ដីពីខ្លឹមសារគួរឱ្យយកចិត្តទុកដាក់ ក្នុងសុន្ទរកថារបស់តំណាងបណ្ដាប្រទេសនៅអង្គការសហប្រជាជាតិ ក្នុងនោះមានសុន្ទរកថារបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។

ក្នុងបទអត្ថាធិប្បាយរបស់លោកបណ្ឌិតវិទ្យាសាស្ត្រនយោបាយ Alexander Korolev មកពីសាលាសេដ្ឋកិច្ចជាន់ខ្ពស់ (HSE) ដោយប្រធានបទ “ របៀបវារៈបៃតង គុយបា និងសមុទ្រ៖ សុន្ទរកថារបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅមហាសន្និបាតអង្គការសហប្រជាជាតិ” ដែលបានចុះផ្សាយនៅលើគេហទំព័រសិក្សាស្រាវជ្រាវអាស៊ីបូព៌ា (orientaliarossica.com) បានសង្កត់ធ្ងន់ថាសុន្ទរកថារបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានលក្ខណៈស្ថាបនា រួមមានបញ្ហាព្រឹត្តិការណ៍ ជាច្រើន។ ក្រៅពីបញ្ហាបន្ទាន់អំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងផលប៉ះពាល់នៃជំងឺរាតត្បាតចំពោះខឿនសេដ្ឋកិច្ចសកលលោកនោះ

សុន្ទរកថា បានលើកយកបញ្ហាសំខាន់ៗជាច្រើនទៀត។ សុន្ទរកថា បានប្រកាសការគាំទ្រចំពោះគុយបា និងពិសេសគឺប្រជាជនគុយបា ព្រមទាំងសរឲ្យឃើញនូវបំណងប្រាថ្នារបស់វៀតណាមក្នុងកាប្រឆាំងជំទាស់នឹងការគាំពារនិយម បទដាក់ទណ្ឌកម្មឯកតោភាគី និងការអនុវត្តគោលនយោបាយការបរទេសដោយ “បង្ខិតបង្ខំ” ។

វៀតណាមបានសរឲ្យឃើញថា ជាប្រទេសមានការទទួលខុសត្រូវ គាំទ្រការដោះស្រាយជម្លោះប្រជាប់អាវុធដោយសន្តិវិធី ដោយផ្អែកលើទស្សនៈយុទ្ធសាស្ត្រ។ ប្រការនេះបានបង្ហាញតាមរយៈទស្សនៈអំពីបញ្ហារក្សាស្ថិរភាពនៅអាហ្វហ្គានីស្ថាន។ សូមបញ្ជាក់ថា ឥឡូវនេះ ក្រុមជ្រុលនិយមជាច្រើនមកពីមជ្ឈឹមបូព៌ា និងអាស៊ីកណ្តាល កំពុង ឆ្ពោះទៅរកអាស៊ីអាគ្នេយ៍ (ហ្វីលីពីនឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងមីយ៉ាន់ម៉ា) ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top