• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានត្រូវបន្តការផ្លាស់ប្តូរថ្មី មានកម្លាំងពលំ មានឥទ្ធិពលទូលំទូលាយនិងការទទួលខុសត្រូវខ្ពស់ក្នុងសង្គម

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong អញ្ជើញថ្លែងមតិនៅមហាសន្និបាត (រូបថត៖ VOV)


នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មហាសន្និបាតជាតិលើកទី ១១ នៃសមាគមអ្នកសារព័ត៌មានវៀត ណាម (អាណត្តិ ២០២០-២០២៥) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ អគ្គលេខាបក្សលោក Nguyen Phu Trong; ប្រធានរដ្ឋលោក Nguyen Xuan Phuc; នាយករដ្ឋមន្ត្រីលោក Pham Minh Chinh; ប្រធានរដ្ឋសភាលោក លោក Vuong Dinh Hue បានផ្ញើកន្ត្រកផ្កាអបអរសាទរ។ គណៈប្រតិភូជាង ៥៥០នាក់ តំណាងឱ្យសមាជិកជាង ២៧.០០០ នាក់ទូទាំងប្រទេសបានចូលរួមមហាសន្និបាត។

ថ្លែងមតិនៅមហាសន្និបាត សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong  បានបញ្ជាក់ថា បុព្វហេតុកសាងនិងការពារជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ក្រៅពីកាលានុវត្តន៍ភាពដ៏អស្ចារ្យក៏មានការលំបាក និងបញ្ហាប្រឈមជាច្រើនផងដែរ។ បរិបទថ្មីបានដាក់ចេញសម្រាប់សារព័ត៌មានបដិវត្តន៍វៀតណាម និងសមាគមអ្នកកាសែតវៀតណាមជាមួយនឹងការងារធ្ងន់ៗ ប៉ុន្តែក៏រុងរឿងនៅតាមកំណាត់ផ្លូវឆ្ពោះទៅមុខផងដែរ។ មហាសន្និបាតបានជ្រើសរើសអ្នកកាសែតចំនួន ៥២ នាក់ទៅក្នុងគណៈកម្មាធិការប្រតិបត្តិសមាគមអ្នកសារព័ត៌មានវៀតណាមលើកទី ១០ អាណត្តិ ២០២០-២០២៥។ លោក Le Quoc Minh និពន្ធនាយកនៃកាសែត Nhan Dan អនុប្រធានគណៈកម្មាធិការឃោសនាមជ្ឈិមត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសរើសឱ្យកាន់តំណែងជាប្រធានសមាគម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top