• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមជួយជ្រោមជ្រែងនូវសកម្មភាពក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧

នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំសន្និសីទកាសែតឧទ្ទេសនាមអំពីបណ្តាព្រឹត្តិការណ៍របស់សហគ្រាសក្នុងសប្តាហ៍ជាន់ខ្ពស់ APEC វៀតណាម ២០១៧។ 

 ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ Khắc Kiên)

ប្រធាន VCCI លោក Vu Tien Loc បានធ្វើបច្ចុប្បន្នភាពនូវស្ថានការត្រៀមរៀបចំព្រឹត្តិការណ៍របស់សហគ្រាសនៅ APEC ២០១៧ ដោយ VCCI ជាអធិបតី។ តាមនោះ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ សន្និសីទរបស់សហគ្រាសមួយចំនួនត្រូវបានរៀបចំឡើងដូចជា៖ កិច្ចប្រជុំ ក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC (ABAC) លើក​ទី​៤​ សន្និសីទកំពូលអាជីវកម្ម APEC វៀតណាម សន្និសីទកំពូលសហគ្រាស APEC និងជំនួបសន្ទនារវាង ABAC ជាមួយថ្នាក់ដឹកនាំ APEC។ សន្និសីទកំពូលសហគ្រាស APEC ២០១៧ នឹងបានរៀបចំឡើងពីថ្ងៃ​ទី​៨​ដល់​ថ្ងៃ១០ ខែវិច្ឆិកា ក្រោមប្រធានបទ បង្កើតកម្លាំង ចលករថ្មី រួមគ្នាពូនជ្រំអនាគត។ សន្និសីទនេះបានប្រមូលផ្តុំសហគ្រាសជួរមុខមកពីប្រទេសចំនួន ២១ មានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍របស់ APEC ផងដែរ។

យោងតាមលោក Vu Tien Loc សន្និសីទកំពូលសហគ្រាស APEC និងជំនួបសន្ទនារវាង ABAC ជាមួយថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចនានាជាសកម្មភាពប្រចាំរបស់ APEC។ លើសពីនេះទៅទៀត នៅ APEC ២០១៧ នឹងប្រព្រឹត្តទៅព្រឹត្តិការណ៍មួយចំនួនទៀតជាគំនិតច្នៃប្រឌិតរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top