• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសកូរ៉េខាងត្បូងជំរុញការវិនិយោគចូលមកវៀតណាម


នារសៀលថ្ងៃទី២៦ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាមបានរៀបចំកិច្ចសន្ទនាជាមួយបណ្ដាសហគ្រាសកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីវិធានការជំរុញការវិនិយោគនិងធ្វើអាជីវកម្ម។

ថ្លែងនៅទីនេះ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានឲ្យដឹងថា ទោះបីជាការធ្វើដំណើររវាងបណ្ដា ប្រទេសជួបការលំបាកយ៉ាងខ្លាំងដោយសារវិបត្តិ Covid-19 ក៏ដោយ ប៉ុន្តែ ប្រទេសទាំងពីរនៅតែសម្រេចបានជោគជ័យក្នុងការបញ្ជូនអ្នកជំនាញកូរ៉េ ខាងត្បូងជាង១ម៉ឺននាក់មកធ្វើការនៅគម្រោងការណ៍វិនិយោគ FDI នានា នៅវៀតណាម។ ប្រការនេះបានធានាឲ្យសកម្មភាពរបស់បណ្ដារោងចក្រ សហគ្រាស FDI កូរ៉េខាងត្បូងនៅវៀតណាម ត្រូវបានប្រតិបត្តិយ៉ាងរលូន។

ចែករំលែកនៅកិច្ចសន្ទនា លោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េ ខាងត្បូងប្រចាំវៀតណាមបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមជាសេដ្ឋកិច្ច បើកចំហ ដែលអភិវឌ្ឍប្រកបដោយស្ថិរភាព ហើយចូលរួមកិច្ចព្រមព្រៀង FTA ជាច្រើន។ នេះគឺជាលក្ខខណ្ឌដ៏ល្អដើម្បីសហគ្រាសកូរ៉េខាងត្បូងនឹង នរចិត្តវិនិយោគ ធ្វើផលិតកម្មនិងអាជីវកម្មនៅវៀតណាម។ ខណៈពេល ដែលជម្ងឺ Covid-19 កំពុងវិវត្តន៍យ៉ាងស្មុគស្មាញ សហគ្រាសនៃភាគីទាំង ពីរចាំបាច់ត្រូវតភ្ជាប់ ផ្លាស់ប្ដូរយោបល់ជាមួយគ្នាជាប្រចាំ ហើយសហការយ៉ាងស្អិតរមួត ដើម្បីជំរុញសកម្មភាពផលិតកម្ម អាជីវកម្ម វិនិយោគឲ្យកាន់តែរីកចម្រើនថែមទៀត៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top