• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍សាសនិកទីក្រុងហូជីមិញរ៉ៃអង្គាសជួយឧបត្ថម្ភប្រទេសកម្ពុជានិងឡាវក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩

វិមានប៊ីស្សព Sai Gon បានចេញសារលិខិតដែលអំពាវនាវ ឲ្យសាសនិកចូលរួមរ៉ៃអង្គាសយ៉ាងសកម្មក្នុងកម្មវិធី “ម៉ាស់ចំនួន៤លានម៉ាស់ជូនភ្នំពេញ” ដើម្បីចែកចាយជូនប្រជាជននៅរាជធានីភ្នំពេញ កម្ពុជា ដោយមិនរើសអើងសាសនាឡើយ។

បុគ្គលិកពេទ្យបាញ់ថ្នាំកំចាត់មេរោគដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ ១៩ នៅទីក្រុងភ្នំពេញ កម្ពុជា។ (រូបថត៖ AFP/TTXVN)


ក្នុងបំណងចង់ចែករំលែកការលំបាកលំបិនជាមួយប្រជាជននៅរាជធានីភ្នំពេញ កម្ពុជាដែលកំពុងរងផលប៉ះពាល់ដោយការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជម្ងឺកូវីដ ១៩ នោះ នាថ្ងៃទី២៧ ខែមេសា វិមានប៊ីស្សព Sai Gon បានចេញសារលិខិតដែលអំពាវនាវ ឲ្យសាសនិកចូលរួមរ៉ៃអង្គាសយ៉ាងសកម្មក្នុងកម្មវិធី “ម៉ាស់ចំនួន៤លានម៉ាស់ជូន ភ្នំពេញ” ដើម្បីចែកចាយជូនប្រជាជននៅរាជធានីភ្នំពេញ កម្ពុជា ដោយមិនរើសអើងសាសនាឡើយ។ ក្នុងពេលជាមួយគ្នានោះ គណៈកម្មការមនុស្សធម៌សង្គមចំណុះសមាគមន៍ពុទ្ធសាសនា វៀតណាមទីក្រុងហូជីមិញ ក៏បានរ៉ៃអង្គាសទឹកប្រាក់ ៥០០ លានដុង សម្រាប់ជួយឧបត្ថម្ភពុទ្ធបរិស័ទនិងប្រជាជនដែលជួបការលំបាកដោយសារជម្ងឺ កូវីដ ១៩ នៅកម្ពុជានិងឡាវផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top