ព័ត៌មាន
សហគមន៍ជនវៀតណាមនៅឯបរទេសចូលរួមអបអរសាទរខួបលើកទី៧៣នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិនៃប្រទេសវៀតណាម
នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅមណ្ឌលរដ្ឋបាលពិសេសម៉ាកៅ (ចិន) សម្ព័ន្ធសមាគមជនរួមជាតិវៀតណាមនៅម៉ាកៅបានរៀបចំពិធីមិទ្ទីងអបអរសាទរខួបលើកទី ៧៣នៃបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែ
កញ្ញា។
អញ្ជើញថ្លែងមតិក្នុងពិធី អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងនិងម៉ាកៅ លោក Tran Thanh Huan បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ទំនាក់ទំនងរវាងវៀតណាមនិងចិនបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរនិងទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ លោក Tran Thanh Huan ក៏បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកយ៉ាងសកម្មរបស់សហគមន៍ជនវៀតណាមនៅម៉ាកៅក្នុងបុព្វហេតុកសាងស្រុកកំណើតប្រទេសជាតិ និងមានបំណងចង់ឲ្យបងប្អូនជនរួមជាតិនៅទីនេះគោរពច្បាប់របស់ប្រទេសាមី ពង្រីកប្រពៃណីដ៏ល្អប្រសើរបស់ជនវៀតណាម ជួយគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ រួមដៃកសាងប្រទេសវៀតណាមឲ្យកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។
រីឯនៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅការប្រឡង “ពាន
រង្វាន់វាយសីសហគមបើកទូលាយលើកទី១ឆ្នាំ២០១៨” ដោយមានការចូលរួមរបស់បងប្អូននៃសហគមន៍ជនវៀតណាមនៅទីនេះ។ នេះជាសកម្មភាពដោយស្ថានទូតវៀតណាមរួមសហការជាមួយគណៈកម្មាធិការទំនាក់ទំនងសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីរៀបចំឡើង សំដៅរំលឹកខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម