• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធសមាគមនារីវៀតណាម - ឡាវ បង្កើតកិច្ចសហប្រតិបត្តិការ

សម្ព័ន្ធសមាគមនារីវៀតណាម - ឡាវ បង្កើតកិច្ចសហប្រតិបត្តិការ   

នាល្ងាចថ្ងៃទី៧​ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងវៀងច័ន្ទ (ប្រ​ទេសឡាវ) គណៈប្រតិភូសម្ព័ន្ធសមាគ​មនារី​វៀត​ណាម ដឹក​នាំដោ​យ លោកស្រី Nguyen Thi Thu Ha ប្រធាន​សម្ព័ន្ធ​សមាគមនារីវៀត​ណាម បាន​ជួប​សន្ទនាជា​មួយ​លោក​ Xayxomphone Phomvihane ប្រធានគណៈកម្មាធិការម​ជ្ឈឹមរណសិរ្សឡាវ កសាងប្រទេស ក្នុង​ឱកាស​គណៈ​ប្រតិភូ​អញ្ជើញ​បំពេញទស្សន​កិច្ច ការងារនៅឡាវចា​ប់ពីថ្ងៃទី៤ ដល់ថ្ងៃទី​៩ ខែកញ្ញា ​ឆ្នាំ២០១៧។ នៅទីនេះ ​លោកស្រី​ Nguyen Thi Thu Ha បានជូនដំណឹងចំ​ពោះលោក​ Xayxomphone Phomvihane ស្ដីពីលទ្ធផលនៃដំណើ​រ​ទស្សន​កិច្ច​ការងារនៅឡា​វ ក៏ដូចជាលទ្ធផលនៃ​កិច្ចចរចា រវាងសម្ព័ន្ធសមាគមនារីវៀត​ណាម និង​សម្ព័ន្ធ​សមាគម​នារីឡាវ​ផង​ដែរ។​
 
រីឯខ្លួន​វិញ លោក Xayxomphone Phomvihane ស្នើឲ្យសម្ព័ន្ធស​មាគមនារី​វៀត​ណាម បន្ត​ជំរុញ​ខ្លាំង​កិច្ចការ​ឃោសនា​ដល់សមាគមនារី​គ្រប់ជាន់​ថ្នាក់ ជាពិសេសគឺយុវជនជំ​នាន់ក្រោយៗស្ដីពីទំនាក់​ទំនង​មិត្តភាព ចំណង​សាមគ្គីភាព​ពិសេស និងកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។
 
​ក៏នាល្ងាច​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដដែល គណៈ​ប្រតិភូសម្ព័ន្ធសមាគមនា​រី​វៀត​ណាម បាន​អញ្ជើញ​ទៅសាក​សួរសុខ​ទុក្ខ និង​ជួបធ្វើការជាមួយស្ថាន​ទូតវៀ​តណាមប្រចាំនោឡាវ​។
 
មុននោះ ​នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០​១៧ គណៈប្រតិភូសម្ព័ន្ធសមាគមនារី​វៀតណាម​ ដឹកនាំដោយលោក​ស្រី Nguyen​ Thi Thu Ha បានដំណើការកិច្ចចរចា​ជាមួយ​គណៈប្រតិភូសម្ព័ន្ធសមា​គមនារី​ឡាវ ដឹក​នាំ​ដោយ​លោក​ស្រី I​​nlavanh Keobounphanh ប្រធានសម្ព័ន្ធស​មាគមនារី​ឡាវ។ នៅទីនេះភាគីទាំងពីរបាន​ប្រមូល​ផ្ដុំទៅ លើបញ្ហា​ដែល​​មាន​អត្ថន័យជាក់ស្ដែងចំពោះនា​រីនៃប្រទេសទាំងពីរ។​ បញ្ចប់​កិច្ចចរចានេះ ភាគីទាំងពីរ​បាន​ចុះហត្ថ​លេខា ​លើអនុស្សរ​ណៈរវាងសម្ព័ន្ធសមាគមនារីវៀ​តណាម និងសម្ព័ន្ធសមាគម​នារីឡាវ​ (ដំណាក់កាល ២​០១៧ - ២០២២)៕​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top