សម្ព័ន្ធសមាគមនារីវៀតណាម - ឡាវ បង្កើតកិច្ចសហប្រតិបត្តិការ
នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) គណៈប្រតិភូសម្ព័ន្ធសមាគមនារីវៀតណាម ដឹកនាំដោយ លោកស្រី Nguyen Thi Thu Ha ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម បានជួបសន្ទនាជាមួយលោក Xayxomphone Phomvihane ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវ កសាងប្រទេស ក្នុងឱកាសគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច ការងារនៅឡាវចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។ នៅទីនេះ លោកស្រី Nguyen Thi Thu Ha បានជូនដំណឹងចំពោះលោក Xayxomphone Phomvihane ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅឡាវ ក៏ដូចជាលទ្ធផលនៃកិច្ចចរចា រវាងសម្ព័ន្ធសមាគមនារីវៀតណាម និងសម្ព័ន្ធសមាគមនារីឡាវផងដែរ។
រីឯខ្លួនវិញ លោក Xayxomphone Phomvihane ស្នើឲ្យសម្ព័ន្ធសមាគមនារីវៀតណាម បន្តជំរុញខ្លាំងកិច្ចការឃោសនាដល់សមាគមនារីគ្រប់ជាន់ថ្នាក់ ជាពិសេសគឺយុវជនជំនាន់ក្រោយៗស្ដីពីទំនាក់ទំនងមិត្តភាព ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។
ក៏នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដដែល គណៈប្រតិភូសម្ព័ន្ធសមាគមនារីវៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនោឡាវ។
មុននោះ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូសម្ព័ន្ធសមាគមនារីវៀតណាម ដឹកនាំដោយលោកស្រី Nguyen Thi Thu Ha បានដំណើការកិច្ចចរចាជាមួយគណៈប្រតិភូសម្ព័ន្ធសមាគមនារីឡាវ ដឹកនាំដោយលោកស្រី Inlavanh Keobounphanh ប្រធានសម្ព័ន្ធសមាគមនារីឡាវ។ នៅទីនេះភាគីទាំងពីរបានប្រមូលផ្ដុំទៅ លើបញ្ហាដែលមានអត្ថន័យជាក់ស្ដែងចំពោះនារីនៃប្រទេសទាំងពីរ។ បញ្ចប់កិច្ចចរចានេះ ភាគីទាំងពីរបានចុះហត្ថលេខា លើអនុស្សរណៈរវាងសម្ព័ន្ធសមាគមនារីវៀតណាម និងសម្ព័ន្ធសមាគមនារីឡាវ (ដំណាក់កាល ២០១៧ - ២០២២)៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម