ព័ត៌មាន
សម័យប្រជុំលើកទី ៤៦ គណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកជាផ្លូវការនៅទីក្រុងហាណូយ
សម័យប្រជុំលើកទី ៤៦ គណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកជាផ្លូវការនៅទីក្រុងហាណូយ (Image: VNA)
នាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦ សម័យប្រជុំលើកទី៤៦ គណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បើកជាផ្លូវការនៅទីក្រុងហាណូយ។ នេះគឺជាសម័យប្រជុំចុងក្រោយនៃគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤ ដែលត្រៀមរៀបចំបណ្ដាខ្លឹមសាសំរាប់ សម័យប្រជុំលើកទី១១ នៃរដ្ឋសភា។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែមិនា ឆ្នាំ២០១៦ សមាជិកសមាជិការសភានឹងផ្តល់មតិ ចំពោះរបាយកាណ៍វាយតំលៃបំពេញបន្ថែមលទ្ធផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមថវិការរដ្ឋឆ្នាំ២០១៥ និងលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០១១-២០១៥ ដំណាក់កាល ២០១៦-២០២០ ជាដើម។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិនិត្យមើល និងអនុម័តលើច្បាប់អជ្ញាស្តីពីការគ្រប់គ្រងទីផ្សារបែបបទ ចាត់តាំងនិងសកម្មភាពរបស់ក្រុមប្រឹក្សារតុលាការផ្តល់មតិទៅ លើគំរោងច្បាប់បណ្តុះបណ្ដាលកម្មាភិបាលយុត្តិធម៌។ល។៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម