• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សប្តាហ៍ទំនិញ “ផលិតនៅវៀតណាម (Made in VietNam) - ព្រលឹងដ៏វិសេសវិសុទ្ទរបស់វៀតណាម” - ឱកាសសម្រាប់អង្គភាពអាជីវកម្មក្នុងការប្រើប្រាស់ទំនិញវៀតណាម

នាយប់ថ្ងៃទី ២៣ ខែតុលា កម្មវិធីសប្តាហ៍ទំនិញ“ផលិតនៅវៀតណាម (Made in VietNam) - ព្រលឹងដ៏វិសេសវិសុទ្ទរបស់វៀតណាម” -  ត្រូវបានបើកនៅទីក្រុងហាណូយ។

តំណាងទាំងឡាយចូលរួមពិធីកាត់ខ្សែបូបើកកម្មវិធីនេះ 


ដោយមានស្តង់ទំនិញចំនួន ១០០ ស្តង់ដែលតាំងបង្ហាញនិងណែនាំផលិតផលសំខាន់ៗរបស់វៀតណាម «សប្តាហ៍ទំនិញ» នេះ ត្រូវបានធ្វើឡើងដើម្បីលើកតម្កើងតម្លៃនៃផលិតផលវៀតណាម ដែលមានគុណភាពខ្ពស់តាមរយៈនោះ បានរួមចំណែកជំរុញតម្រូវការប្រើប្រាស់ផលិតផលវៀតណាមនៅក្នុងទីផ្សារស្រុកផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Do Thang Hai បានមានប្រសាសន៍ថា៖ «ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានជឿជាក់ថាព្រឹត្តិការណ៍នេះ រួមជាមួយកម្មវិធីជំរុញតម្រូវការប្រើប្រាស់ទំនិញផ្សេងៗទៀតនឹងរួមចំណែកលើកកម្ពស់តម្លៃ និងលើកស្ទួយមោទនភាពរបស់ទំនិញវៀតណាម ព្រមទាំងបង្កើនការប្រើប្រាស់ទំនិញនៅលើទីផ្សារក្នុងស្រុក ក៏ដូចជាបង្កើតឡើងសកម្មភាពមួយដ៏មានអត្ថន័យ សំដៅរួមចំណែកដល់យុទ្ធនាការ “ប្រជាជនវៀតណាមផ្តល់អាទិភាពក្នុងការប្រើប្រាស់ទំនិញវៀតណាម” និងគាំទ្រដល់កម្មវិធីប្រើប្រាស់ទំនិញក្នុងស្រុកឆ្នាំ ២០២០ដែលត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម សហការជាមួយមូលដ្ឋាន និងសហគ្រាសនានានៅទូទាំងប្រទេសវៀតណាមផងដែរ»៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top