សន្និសីទអន្តរជាតិស្ដីអំពីការកសាងខ្សែព្រំដែនវៀតណាម-ឡាវ
នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Dong Hoi ខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) គណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សឡាវកសាងប្រទេសជាតិបានរៀបចំសន្និសីទអន្តរជាតិស្ដីអំពីការកសាងខ្សែព្រំដែនវៀតណាម-ឡាវប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមគ្នាអភិវឌ្ឍន៍ដំណាក់កាល ២០១៧-២០២០។ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម និងលោក Kham Bay Dam Lat អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សឡាវកសាងប្រទេសជាតិ បានអញ្ជើញជាអធិបតីសន្និសីទ។
នៅទីនេះ ភាគីទាំងពីរបានឯកភាពទិសដៅ ភារកិច្ចរួមគ្នាកសាងខ្សែព្រំដែនវៀតណាម - ឡាវប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមគ្នាអភិវឌ្ឍន៍ដំណាក់កាល ២០១៧ - ២០២០។
លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម ៖
“រណៈសិរ្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរប្តេជ្ញារួមគ្នាពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងដ៏ស្មោះត្រង់ និងភ្លឺស្វាងនេះ ទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាននេះសំរាប់ជំនាន់ក្រោយៗ។ សន្និសីទលើកនេះជាសក្ខីភាពរសរវើកសំរាប់សកម្មភាពរបស់រណៈសិរ្សនៃប្រទេសទាំងពីររួមចំណែកពង្រឹងនិងពង្រីកទំនុកទុកចិត្តគ្នាទៅវិញទៅមក ពិសេសគឺរវាងរដ្ឋអំណាច និងប្រជាជននៅបណ្ដាខេត្តជាប់ព្រំដែន។”
ស្ថាប័នរណៈសិរ្សនៃប្រទេសទាំងពីរឯកភាពបន្តឃោសនា អប់រំយ៉ាងទូលំទូលាយថែមទៀត ដើម្បីប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពីប្រវត្តិសាស្ត្រដ៏ល្អប្រសើរ សាមគ្គីភាពពិសេសវៀតណាម -ឡាវ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម