ព័ត៌មាន

សន្និសីទអន្តរជាតិស្ដីអំពីការកសាងខ្សែព្រំដែនវៀតណាម-ឡាវ


សន្និសីទអន្តរជាតិស្ដីអំពីការកសាងខ្សែព្រំដែនវៀតណាម-ឡាវ

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Dong Hoi ខេត្ត Quang Binh (ភាគកណ្ដាល​វៀត​ណាម​)​ គណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សឡាវកសាងប្រទេស​ជាតិបានរៀបចំសន្និសីទអន្តរជាតិស្ដីអំពីការកសាងខ្សែព្រំដែនវៀតណាម-ឡាវប្រកបដោយសន្តិភាព​ មិត្តភាព​ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមគ្នាអភិវឌ្ឍន៍ដំណាក់កាល ២០១៧-២០២០។ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម និងលោក Kham Bay Dam Lat អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សឡាវកសាងប្រទេសជាតិ បានអញ្ជើញជាអធិបតីសន្និសីទ។

នៅទីនេះ ភាគីទាំងពីរបានឯកភាពទិសដៅ ភារកិច្ចរួមគ្នាកសាងខ្សែព្រំដែនវៀតណាម - ឡាវប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមគ្នាអភិវឌ្ឍន៍ដំណាក់កាល ២០១៧ - ២០២០។
 លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម ៖
“រណៈសិរ្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរប្តេជ្ញារួមគ្នាពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងដ៏ស្មោះត្រង់​ និង​ភ្លឺស្វាងនេះ ទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាននេះសំរាប់ជំនាន់ក្រោយៗ។ សន្និសីទលើកនេះជាសក្ខីភាពរសរវើកសំរាប់សកម្មភាពរបស់រណៈសិរ្សនៃប្រទេសទាំងពីររួមចំណែកពង្រឹងនិងពង្រីកទំនុកទុកចិត្តគ្នាទៅវិញទៅមក ពិសេសគឺរវាងរដ្ឋអំណាច និងប្រជាជននៅបណ្ដាខេត្តជាប់ព្រំដែន។”
ស្ថាប័នរណៈសិរ្សនៃប្រទេសទាំងពីរឯកភាពបន្តឃោសនា អប់រំយ៉ាងទូលំទូលាយថែមទៀត ដើម្បីប្រជាជន​ ជា​ពិសេសគឺជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពីប្រវត្តិសាស្ត្រដ៏ល្អប្រសើរ សាមគ្គីភាពពិសេសវៀតណាម -ឡាវ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top