• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានចង្អៀតលើកទី២២


(រូបថត៖ Son Nam - TTXVN)

សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចចង្អៀតនៃសមាគមបណ្ដាប្រជាជាតិអាស៊ី​អាគ្នេយ៍ (អាស៊ាន) លើកទី២២ (AEM Retreat-22) និង​សន្និសីទទាក់ទិនមួយចំនួន​កំពុង​ប្រព្រឹត្តទៅ នាថ្ងៃទី២និងថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុង Chiang Mai ប្រ​ទេសថៃ។ ចូល​រួមសន្និសីទលើកនេះមានរដ្ឋមន្រ្តី និងមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់នៃប្រទេសស​មាជិក​អាស៊ាន អគ្គលេខាធិកា​រអាស៊ាន លោក Le Luong Minh និងស្នងការពាណិជ្ជកម្មនៃ​សហភាព​អឺរ៉ុប លោកស្រី Cecilia Malmstrom។ គណៈប្រតិភូវៀត ណាមដឹកនាំដោយ​អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជ​កម្ម លោក Nguyen Cam Tu បាន​ចូលរួមសន្និ​សីទ។ នេះជាសន្និសីទប្រចាំឆ្នាំដ៏សំខាន់ដើម្បី រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសអាស៊ាន​ទាំង​១០ជួប​ពិភាក្សា​ ឯកភាពលើទិសដៅធំៗ និងអាទិភាពសហប្រតិបតិ្តការសេដ្ឋ​កិច្ចអាស៊ាន ក៏ដូចជាកសាងប្រកបដោយ ជោគជ័យនូវ​សហគមន៍សេដ្ឋកិច្ច​អាស៊ាន ដែលទើបនឹងបានបង្កើតឡើងកាលពីថ្ងៃទី ៣១ ខែ​ធ្នូ ឆ្នាំ២០១៥។ ខ្លឹមសារ​សំខាន់ៗ ដែលគ្រោងនឹងបានយកមកពិភាក្សា​នៅ សន្និសីទលើកនេះ​រួមមានការ​កសាងហេ​ដ្ឋរ​ចនាសម្ព័ន្ធ​គមនាគមន៍​ យន្តការច្រក ទ្វារតែមួយអាស៊ាន កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន និងកិច្ចព្រម​ព្រៀង​ដៃគូសេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ក្នុង​តំបន់ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top