
(រូបថត៖ Son Nam - TTXVN)
សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចចង្អៀតនៃសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី២២ (AEM Retreat-22) និងសន្និសីទទាក់ទិនមួយចំនួនកំពុងប្រព្រឹត្តទៅ នាថ្ងៃទី២និងថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុង Chiang Mai ប្រទេសថៃ។ ចូលរួមសន្និសីទលើកនេះមានរដ្ឋមន្រ្តី និងមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន លោក Le Luong Minh និងស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប លោកស្រី Cecilia Malmstrom។ គណៈប្រតិភូវៀត ណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Nguyen Cam Tu បានចូលរួមសន្និសីទ។ នេះជាសន្និសីទប្រចាំឆ្នាំដ៏សំខាន់ដើម្បី រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសអាស៊ានទាំង១០ជួបពិភាក្សា ឯកភាពលើទិសដៅធំៗ និងអាទិភាពសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាកសាងប្រកបដោយ ជោគជ័យនូវសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលទើបនឹងបានបង្កើតឡើងកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥។ ខ្លឹមសារសំខាន់ៗ ដែលគ្រោងនឹងបានយកមកពិភាក្សានៅ សន្និសីទលើកនេះរួមមានការកសាងហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ យន្តការច្រក ទ្វារតែមួយអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតំបន់ជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម