នាពេលរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកកម្មវិធីសកម្មភាពជាតិជំនះពុះពារ នូវផលវិបាកដោយគ្រាប់មីនក្រោយ សង្គ្រាមនៅវៀតណាម។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រ សួងការពារប្រទេសបានសង្កត់ធ្ងន់ថា ជំនះពុះពារនូវផលវិបាកដោយគ្រាប់មីនដើម្បីជីវភាពរស់នៅសុខសាន្តត្រាន របស់ប្រជាជនជាគោលដៅនិងការប្តេជ្ញាយ៉ាងម៉ុតមាំរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលវៀតណាមបានផ្តោតការវិនិយោគប្រភពកម្លាំងពលំ យ៉ាងធំធេងសម្រាប់សកម្មភាព បោសសំអាតគ្រាប់មីន។ រដ្ឋាភិបាលក៏បានអប់រំលើកកំពស់មនសិការ អំពីគ្រោះថ្នាក់ដោយគ្រាប់មីនសម្រាប់ប្រជាជន និងផ្សព្វផ្សាយទៅដល់សហគមន៍អន្តរជាតិ អំពីការពិតជាក់ស្តែងនិងរាល់ការខំប្រឹងប្រែងរបស់វៀតណាម ក្នុងការដោះស្រាយផលវិបាកដោយគ្រាប់មីន ក្រោយសង្គ្រាមនៅវៀតណាម។ ក្នុងកិច្ចការនេះ វៀតណាមបាននិងកំពុងទទួលបានការគាំទ្រនិង កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពពីសហគមន៍អន្តរជាតិ។ ក៏នាព្រឹកថ្ងៃដដែល កណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុក កម្មវិធីសកម្មភាពជាតិជំនះពុះពារនូវផលវិបាក ដោយគ្រាប់មីនក្រោយសង្គ្រាមបានរៀបចំពិធីបើកឲ្យដំណើរការ ទីស្នាក់ការមជ្ឈមណ្ឌលសកម្មភាពគ្រាប់មីនវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម