• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទជាន់ខ្ពស់សន្ទនាអភិវឌ្ឍន៍អាស៊ីលើកទី២បានបើកនៅប្រទេសថៃ

សន្និសីទជាន់ខ្ពស់សន្ទនាអភិវឌ្ឍន៍អាស៊ី (ACD) លើកទី២បានប្រារព្ធជាផ្លូវការនៅទីក្រុងបាងកកប្រទេសថៃ ដោយមានការចូលរួមរបស់ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំមកពីប្រទេសជាសមាជិករបស់ ACD ចំនួន៣៤។ គណៈ​ប្រតិភូ​វៀតណាមចូលរួមក្នុង សន្និសីទលើកនេះ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam។ ថ្លែងមតិក្នុងពិធីបើក នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក Prayut Chan-ocha បានជឿជាក់ថា “ក្រោមប្រធានបទ “ទ្វីបអាស៊ីមួយ-ពហុឧត្តមភាព” នោះ សន្និសីទ ACD លើកនេះនឹង ដាក់គ្រឹះសម្រាប់អនាគតល្អប្រសើរមួយអំពីកិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពនៅទ្វីបអាស៊ី។

សន្និសីទជាន់ខ្ពស់សន្ទនាអភិវឌ្ឍន៍អាស៊ីលើកទី២បានបើកនៅប្រទេសថៃ

ថ្លែងមតិក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានចាត់ទុកថា ការតភ្ជាប់ជាកូនសោសំខាន់មួយដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ីនានា។ ប្រការនេះបានអះអាងជាថ្មីម្តងទៀតសារៈសំខាន់របស់ ACD។

ក្នុងក្របខ័ណ្ឌនៃសន្និសីទ ACD លើកនេះ ប្រមុខរដ្ឋ ថ្នាក់ដឹកនាំនិងប្រធានគណៈប្រតិភូបានចូលរួមកិច្ច សន្ទនាជាមួយតំណាងផ្នែកសេដ្ឋកិច្ចឯកជននិងផ្ទៀងស្តាប់របាយការណ៍របស់អគ្គលេខាធិការ ACD អនុ ម័តលើឯកសារមួយចំនួននិងសេចក្តីថ្លែងការណ៍ ACD ស្តីពីការស្តារកំណើនតាមរយៈ ដៃគូតភ្ជាប់៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top