សន្និសីទជាន់ខ្ពស់សន្ទនាអភិវឌ្ឍន៍អាស៊ី (ACD) លើកទី២បានប្រារព្ធជាផ្លូវការនៅទីក្រុងបាងកកប្រទេសថៃ ដោយមានការចូលរួមរបស់ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំមកពីប្រទេសជាសមាជិករបស់ ACD ចំនួន៣៤។ គណៈប្រតិភូវៀតណាមចូលរួមក្នុង សន្និសីទលើកនេះ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam។ ថ្លែងមតិក្នុងពិធីបើក នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក Prayut Chan-ocha បានជឿជាក់ថា “ក្រោមប្រធានបទ “ទ្វីបអាស៊ីមួយ-ពហុឧត្តមភាព” នោះ សន្និសីទ ACD លើកនេះនឹង ដាក់គ្រឹះសម្រាប់អនាគតល្អប្រសើរមួយអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពនៅទ្វីបអាស៊ី។
សន្និសីទជាន់ខ្ពស់សន្ទនាអភិវឌ្ឍន៍អាស៊ីលើកទី២បានបើកនៅប្រទេសថៃ
ថ្លែងមតិក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានចាត់ទុកថា ការតភ្ជាប់ជាកូនសោសំខាន់មួយដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ីនានា។ ប្រការនេះបានអះអាងជាថ្មីម្តងទៀតសារៈសំខាន់របស់ ACD។
ក្នុងក្របខ័ណ្ឌនៃសន្និសីទ ACD លើកនេះ ប្រមុខរដ្ឋ ថ្នាក់ដឹកនាំនិងប្រធានគណៈប្រតិភូបានចូលរួមកិច្ច សន្ទនាជាមួយតំណាងផ្នែកសេដ្ឋកិច្ចឯកជននិងផ្ទៀងស្តាប់របាយការណ៍របស់អគ្គលេខាធិការ ACD អនុ ម័តលើឯកសារមួយចំនួននិងសេចក្តីថ្លែងការណ៍ ACD ស្តីពីការស្តារកំណើនតាមរយៈ ដៃគូតភ្ជាប់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម