ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan អញ្ចើញថ្លែងមតិក្នុងសន្និសីទ
“ឯកសារទាំងអស់នៅមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១២ត្រូវបានផ្តោតសំខាន់ទៅលើរាល់បញ្ហា ដែលនារីយកចិត្តទុកដាក់និងរំពឹងទុក។ ទន្ទឹម ជាមួយគ្នានោះ គឺត្រូវឆ្លើយបានសំណួរដែលចោទថា តើនារីនឹងចូលរួមដោះស្រាយ បញ្ហាអ្វីរបស់ប្រទេសជាតិ ក្នុងតួនាទីជាសមាជិករបស់រណសិរ្សមាតុភូមិវៀតណាម” ។ នេះជាមតិរបស់ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan នៅក្នុងសន្និសីទលើកទី១០ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹម សម្ព័ន្ធសមាគមនារីវៀតណាមនីតិកាលទី១១ ដែលបានរៀបចំឡើង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ លោក Nguyen Thien Nhan បានស្នើថា នាពេលខាងមុខ រាល់ចលនារបស់សម្ព័ន្ធសមាគមគប្បីឆ្ពោះទៅមុខសញ្ញាជាគ្រួសារក្រីក្រ និងគ្រួសារដែលរួចផុតពីភាពក្រីក្រ ប៉ុន្តែត្រូវលើកកំពស់ប្រសិទ្ធភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនកំណើនទិន្នផល។ ដោយឡែក សម្រាប់នារីក្នុងផ្នែកកសិកម្មវិញ ក្រៅពីការជួយឧបត្ថម្ភអំពីទុននោះ គឺត្រូវជួយឧបត្ថម្ភឲ្យគេផ្លាស់ប្តូររូបភាពផលិតកម្ម ផ្លាស់ប្តូរពីរូបភាពផលិតកម្មឯកជនទៅសហគ្រាសផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម