ព័ត៌មាន

សន្និសីទគណៈកម្មាធិការប្រតិបត្តិរបស់សម្ព័ន្ធសមាគមនារីវៀតណាមនីតិកាលទី១១


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan អញ្ចើញថ្លែងមតិក្នុងសន្និសីទ

“ឯកសារទាំងអស់​នៅមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី​១២ត្រូវ​បានផ្តោតសំខាន់​ទៅលើរាល់បញ្ហា ដែលនារីយកចិត្តទុកដាក់និងរំពឹងទុក។ ទន្ទឹម ជាមួយគ្នានោះ គឺត្រូវឆ្លើយបានសំណួរដែលចោទថា តើនារីនឹង​ចូលរួម​ដោះ​ស្រាយ បញ្ហាអ្វីរបស់ប្រទេសជាតិ​ ក្នុងតួនាទី​ជាសមាជិក​របស់​រណសិរ្សមាតុភូមិ​វៀត​ណាម” ។ នេះ​ជា​មតិរ​បស់ប្រធាន​គណៈកម្មាធិការ​មជ្ឈឹមរណសិរ្ស​មាតុភូមិ​វៀតណាម លោក Nguyen Thien Nhan នៅ​ក្នុង​សន្និសីទ​លើកទី១០ គណៈកម្មាធិការប្រតិបត្តិ​មជ្ឈឹម សម្ព័ន្ធ​សមាគមនារី​វៀតណាម​នីតិកាលទី១១ ដែល​បាន​រៀប​ចំឡើង នាថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ។ លោក Nguyen Thien Nhan បានស្នើថា នាពេល​ខាងមុខ រាល់ចលនារបស់​សម្ព័ន្ធសមាគម​គប្បីឆ្ពោះ​ទៅមុខ​សញ្ញាជា​គ្រួសារ​ក្រីក្រ និងគ្រួ​សារ​​ដែលរួច​ផុត​ពី​ភាព​ក្រីក្រ ប៉ុន្តែត្រូវលើក​កំពស់​ប្រសិទ្ធភាព នៃការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និងបង្កើនកំណើនទិន្នផល។ ដោយឡែក សម្រាប់​នារីក្នុងផ្នែកកសិកម្មវិញ ក្រៅ​ពីការជួយ​ឧបត្ថម្ភអំពីទុននោះ គឺត្រូវជួយ​ឧបត្ថម្ភឲ្យ​គេផ្លាស់​ប្តូររូប​​ភាពផលិតកម្ម ​ផ្លាស់ប្តូរពីរូបភាព​ផលិតកម្មឯកជន​ទៅ​សហគ្រាស​ផងដែរ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top