• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិ


ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)

នាថ្ងៃទី២១ ខែមិនា ឆ្នាំ​២០១៦ នៅរដ្ឋធានីម៉ូស្គូ របស់សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅ​ជំនួប​សន្ទនា​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ថ្នាក់ អនុរដ្ឋមន្រ្តីរវាងវៀតណាមនិងរុស្ស៊ី​លើក​ទី២។ គណៈប្រតិភូ​យោធាជាន់​ខ្ពស់​វៀត​ណាម ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ឯក​ Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពា​រប្រទេស ចូលរួមជំនួប។ នៅទីនេះ ភាគី​ទាំងពីរ​បាន​ជូន​ដំណឹង​គ្នាទៅវិញ​ទៅមក អំពីស្ថានភាពអន្តរជាតិ​តំបន់ ហើយវាយ​តំលៃអំពីបម្រែបម្រួលថ្មី ដ៏ស្មុគស្មាញ ជា​ពិសេស​គឺភាព​តាន​តឹង នាពេលថ្មីៗនេះ​នៅសមុទ្រខាងកើត។ ចំពោះទំនាក់ទំនង​សហប្រតិបតិ្តការ ដៃគូ​យុទ្ធ​សាស្ត្រ​លើ​គ្រប់​វិស័យវៀតណាម-រុស្ស៊ី ក្នុងនោះមានកិច្ចសហប្រតិបតិ្តការកា​រពារជាតិ ភាគី​ទាំងពីរ​បានអះ​អាង​នូវតួនា​ទីដ៏​សំខាន់​ នៃការអនុវត្តន៍ជំនួបសន្ទនាយុទ្ធសាស្ត្រការ​ពារជាតិ​ក្នុងការ​កសាង​ទំនុក​ទុក​ចិត្ត​។ អនុរដ្ឋមន្រ្តី​ការពារ​ជាតិ​រុស្ស៊ី​និ​ង​ជាប្រ​ធាន​គណៈប្រតិភូយោធារុស្ស៊ី លោក Antonov បានឲ្យដឹងថា៖​ “យើងខ្ញុំ​គោរពជំនួប​ថ្ងៃនេះរវាង​កម្មាភិបាល​យោធាវៀតណាម និងរុស្ស៊ី។ នេះជា​សកម្មភាព​ដ៏សែនសំខាន់​ក្នុងចំណោម​សកម្មភាព​ជួបសន្ទ​នាសំ​ដៅ​អភិវឌ្ឍន៍​​​ទំនាក់ទំនង​ សហប្រតិបតិ្តការដៃគូរវាងប្រទេសទាំងពីរ។ យើងខ្ញុំចាត់ទុកវៀត​ណាមជា​ដៃគូយុទ្ធសាស្ត្រ មាន​ឋានៈ​សំខាន់ ហើយជាស្ពានតភ្ជាប់រវាងរុស្ស៊ី ជាមួយអាស៊ាន។ យើងបានអះអាង​ជាមួយ​ពិភពលោក​ទាំង​មូល​អំពី​ចំណង​មិត្តភាព កិច្ចសហប្រតិបតិ្តការដោយឈរ លើមូលដ្ឋានស្នេហារសន្តិភាព ជំនះ​ពុះ ពារលើការ​សាក​ល្បង​ដោយការ​ខិត​ខំប្រែង​ប្រែងរបស់​យើង”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top