• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជាបន្តកសាងមេត្រីភាពយ៉ាងល្អប្រសើរ

នាយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូកម្ពុជាកំពុងចូលរួមការជួបប្រាស្រ័យមិត្តភាពនិងសហប្រតិបត្តិការ​​ប្រជាជនវៀតណាម-កម្ពុជាដឹកនាំដោយឧបនាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានមជ្ឈឹមសមាគមមិត្តភាពកម្ពុជា​-វៀតណាម លោកជំទាវ ម៉ែន សំអន។

 

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan ថ្លែងមតិក្នុងពិធី

នៅទីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan  បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមនិយាយរួម ក្នុងនោះមានទាំងរដ្ឋអំណាចនិងប្រជាជនទីក្រុងហូជីមិញជានិច្ចកាល ខិត​ខំ​ប្រឹងប្រែងដើម្បីពូនជ្រំនិងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយកម្ពុជា ដោយពាក្យស្លោក សាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាព យូរអង្វែង នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន​នៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិភាព ការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។


អញ្ជើញឆ្លើយតបវិញ លោកជំទាវម៉ែន សំអន បានសន្យា រួមជាមួយសមាគមមិត្តភាពកម្ពុជា - វៀតណាមបន្តជម្រុញរាល់សកម្មភាពការទូតប្រជាជនរវាងប្រទេសទាំងពីរ បង្កើនការផ្សព្វផ្សាយនិងអប់រំយុវជនជំនាន់ក្រោយ​នៃប្រទេសទាំងពីរនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ដើម្បីសន្តិភាពនិងវឌ្ឍន៍ភាពរបស់ប្រទេស​នីមួយៗ។

កម្មវិធី “ជួបប្រាស្រ័យមិត្តភាពនិងសហប្រតិបត្តិការប្រជាជនវៀតណាម-កម្ពុជា ” លើកទី៤ ដោយមជ្ឈឹមសមាគមមិត្តភាពវៀតណាម - កម្ពុជានិងសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាមរៀបចំឡើងនាថ្ងៃទី៧ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ ខេត្ត Binh Duong និង ខេត្ត Ba Ria-Vung Tau (ភាគខាងត្បូងវៀតណាម) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top