• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យសហគ្រាសអូស្ត្រាលីបង្កើនការវិនិយោគ


 ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ទទួលជួបតំណាងសហគ្រាសមួយចំនួនរបស់អូស្ត្រាលី (រូបថត៖VOV)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអូស្ត្រាលីនោះ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៧ នៅទីក្រុង Sydney ឧបនាយក​រដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នានាបាន​ចូលរួមជំនួប​ប្រាស្រ័យ​ជាមួយ​មជ្ឈដ្ឋាន សហគ្រាសអូស្ត្រាលី។ ថ្លែងមតិនៅទីនេះ លោកVuong Dinh Hue អះអាងថា រដ្ឋាភិបា​លវៀត​ណាម ក៏ដូចជារដ្ឋអំណាចតំបន់នឹងបង្កលក្ខណៈ​ងាយស្រួល ហើយរួមដំណើរជាមួយ​សហគ្រាសអូស្រ្តលី ដើម្បី​អនុវត្តសកម្មភាពវិនិយោគ ធ្វើអាជីវ​កម្មប្រកបដោយ​ជោគជ័យ និងស្ថិរភាពនៅ​វៀតណាម។ លោក​ឧបនាយក​រដ្ឋមន្រ្តីមាន​បំណងថា សហគ្រាសអូស្ត្រាលី នឹងបើនទូលាយ​ថែមទៀតការ​បណ្ដាក់ទុន នៅវៀត​ណាម​លើវិស័យ​ឧស្សាហកម្ម​កែច្នៃ ថាមពល ហេដ្ឋារចនា​សម្ព័ន្ធ អប់រំ ទេសចរណ៍និង​កសិកម្មជាដើម៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top