ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ទទួលជួបតំណាងសហគ្រាសមួយចំនួនរបស់អូស្ត្រាលី (រូបថត៖VOV)
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអូស្ត្រាលីនោះ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Sydney ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នានាបានចូលរួមជំនួបប្រាស្រ័យជាមួយមជ្ឈដ្ឋាន សហគ្រាសអូស្ត្រាលី។ ថ្លែងមតិនៅទីនេះ លោកVuong Dinh Hue អះអាងថា រដ្ឋាភិបាលវៀតណាម ក៏ដូចជារដ្ឋអំណាចតំបន់នឹងបង្កលក្ខណៈងាយស្រួល ហើយរួមដំណើរជាមួយសហគ្រាសអូស្រ្តលី ដើម្បីអនុវត្តសកម្មភាពវិនិយោគ ធ្វើអាជីវកម្មប្រកបដោយជោគជ័យ និងស្ថិរភាពនៅវៀតណាម។ លោកឧបនាយករដ្ឋមន្រ្តីមានបំណងថា សហគ្រាសអូស្ត្រាលី នឹងបើនទូលាយថែមទៀតការបណ្ដាក់ទុន នៅវៀតណាមលើវិស័យឧស្សាហកម្មកែច្នៃ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ទេសចរណ៍និងកសិកម្មជាដើម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម