• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានឱកាសអភិក្រមជាមួយទីផ្សារទុនពាណិជ្ជកម្មដ៏ធំទូលាយ

សិក្ខាសាលាដោយប្រធានបទ“ពង្រឹងទំនាក់ទំនងជាមួយវិនិយោគិន (រូបថត៖ TTXVN)
 

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុបានសម្របសម្រួលជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអ្នកជំនាញអន្តរជាតិរៀបចំសិក្ខាសាលាដោយប្រធានបទ“ពង្រឹងទំនាក់ទំនងជាមួយវិនិយោគិន។

លោក Truong Hung Long ប្រធាននាយកដ្ឋានគ្រប់គ្រងបំណុល និង ហិរញ្ញវត្ថុកិច្ចការបរទេស (ក្រសួងហិរញ្ញវត្ថុ) បានឲ្យដឹងថា ឋានៈ និងតួនាទីរបស់វៀតណាមនៅដើមដំណាក់កាលឆ្នាំ ២០២១-២០២៥ មានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។ វៀតណាមបានចូលរួមក្នុងក្រុមប្រទេស ដែលមានប្រាក់ចំណូលមធ្យមគឺជាសញ្ញាសម្គាល់ ដ៏សំខាន់ ដោយបើកចេញលទ្ធភាពថ្មីជាច្រើន សម្រាប់ការគ្រប់គ្រងបំណុលយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធ ភាព។ ដូច្នេះហើយ វៀតណាមមានឱកាស អភិក្រមជាមួយទីផ្សារទុនពាណិជ្ជកម្មដ៏ធំទូលាយណាស់។ នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញបានធ្វើការពិភាក្សាអំពីការអនុវត្តជាក់ស្តែងនូវទំនាក់ទំនងជាមួយវិនិយោគិនបច្ចុប្បន្ន ដំណើរការសម្របសម្រួលរវាង ទីភ្នាក់ងារ និងបទប្បញ្ញត្តិស្តីពីការប្រកាសជាសាធារណៈ របាយការណ៍ និងទិន្នន័យផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top