• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមផ្ដោតសំខាន់លើការជំរុញតម្រូវការនៃទីផ្សារក្នុងស្រុក ស្វែងរកដំណោះស្រាយសម្រាប់ការនាំចេញ


 ទិដ្ឋភាពនៃកិច្ចប្រជុំ។ 
 

ក្នុង​ត្រីមាសទី២ឆ្នាំ២០២០ តម្រូវការប្រើ ប្រាស់ទំនិញរបស់សកលលោកបានធ្លាក់ចុះយ៉ាងខ្លាំង ក៏ប៉ុន្តែ ការ​នាំ​ចេញ​ របស់វៀត ណាម ទៅកាន់ទីផ្សារចិននិងអាមេរិកនៅតែទទួលបានកំណើន សញ្ញាបូក ដោយកម្រិត១៧,៤%​និង១០,៣%បើប្រៀបធៀបនឹងឆ្នាំទៅមិញ។
 
នៅកិច្ច​ប្រជុំរវាងរដ្ឋាភិបាលជាមួយខេត្តក្រុងលើទូទាំងប្រទេសកាលពីរសៀលថ្ងៃទី២ កក្កដា រដ្ឋមន្រ្តីក្រ​សួង​ឧស្សាហ​-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថា ក្នុងត្រីមាសទី២ឆ្នាំ ២០២០ តម្រូវការប្រើ ប្រាស់​ទំនិញរបស់សកលលោកបានធ្លាក់ចុះយ៉ាងខ្លាំង ក៏ប៉ុន្តែ ការនាំចេញ របស់វៀត​ណាម​ទៅ​កាន់​ទីផ្សារ​ចិន និង​អាមេរិកនៅតែទទួលបានកំណើន សញ្ញាបូក ដោយកម្រិត១៧,៤%និង ១០,៣% បើប្រៀប​ធៀប​នឹង​ឆ្នាំ​ទៅ​មិញ​។ ប្រការនេះបានសរឲ្យឃើញថា ការនាំចេញទំនិញរបស់វៀតណាមនៅតែ មានឱកាសជាច្រើន ហេតុ​ដូច្នេះ​ត្រូវការ​ផ្ដោតសំ​ខាន់លើរយៈពេល៦ខែ ចុងឆ្នាំ។ លោករដ្ឋមន្ត្រី Tran Tuan Anh បានសង្កត់ធ្ងន់ថា៖
 
“ផ្ដោតការយក​ចិត្តទុកដាក់ដោះស្រាយឲ្យបានល្អនូវការជំពាក់ជំពិននៅទីផ្សារសំខាន់ៗ ជាពិសេសគឺ​ទីផ្សារ​អាមេរិក​និងចិន។ ចំពោះអាមេរិក ផ្ដោត សំខាន់លើការដោះស្រាយបញ្ហាពាណិជ្ជកម្មទំនិញ សេវាកម្ម ចំណែកឯ ចំពោះ​ចិនវិញ គឺជំរុញខ្លាំងការបើកទីផ្សារកសិផលឡើងវិញ។ ហើយភារកិច្ច ទី៣គឺប្រយុទ្ធប្រឆាំង​នឹង​ការលួច​បន្លំ​ប្រភព​ដើមទំនិញ”។
 
ចំពោះតម្រូវ​ការប្រើប្រាស់ក្នុងស្រុកគឺក្នុងខែឧសភាបានកើនជិត៣២% ហើយក្នុងខែមិថុនាបានកើនជាង៦%បើប្រៀបធៀប​នឹងខែមុន។ ជាពិសេស គឺតម្រូវការប្រើប្រាស់នៅមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗដូចជាទីក្រុងហាណូយ ទីក្រុងហាយហ្វុង ​ឬខេត្ត Dong Nai សុទ្ធតែមានកំណើននៅកម្រិត២ខ្ទង់ ផងដែរ។ លោករដ្ឋមន្រ្តី Tran Tuan Anh បានលើក​ច្បាស់ថា នាពេលខាង មុខ ត្រូវមានដំណោះស្រាយដើម្បីធ្វើឲ្យតម្រូវការប្រើប្រាស់នៅតាមមជ្ឈ មណ្ឌលសេដ្ឋកិច្ចធំៗ​នេះរីកសុះសាយទៅក្នុងទូទាំងប្រទេស៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top