• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសា

ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមេសា វៀតណាមនឹងលើកកម្ពស់ប្រធានបទអាទិភាពចំនួន ៣ (រូបថត៖ VOV)
 

វៀតណាមបន្តចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងខែមេសា។.នេះជាលើកទី ២ ហើយដែលវៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអាណត្តិតែមួយ ដោយលើកទី ១ គឺនៅខែមករាឆ្នាំ ២០២០ ។

ទាក់ទងនឹងខ្លឹមសារដែលវៀតណាមនឹងផ្តល់អាទិភាពក្នុងការជំរុញក្នុងខែធ្វើជាប្រធានរបស់ខ្លួនលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖ «ក្រៅពីបញ្ហាស្ថិតក្នុងកម្មវិធីចាប្រចាំខែមេសា វៀតណាមក៏បានជំរុញរៀបចំឡើងព្រឹត្តិការណ៍ចំនួន ៤ ដែលជាគំនិតផ្តួចផ្តើមដោយឡែកផងដែរ។ ព្រឹត្តិការណ៍សំខាន់បំផុតនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី ១៩ ខែមេសា។ នេះគឺជាការពិភាក្សាបើកចំហរស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិអង្គការក្នុងតំបន់និងអនុតំបន់ ក្នុងការជំរុញកិច្ចសន្ទនានិងវិធានការកសាងទំនុកចិត្តដើម្បីទប់ស្កាត់ជម្លោះ។ ព្រឹត្តិការណ៍នោះនឹងត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ ព្រឹត្តិការណ៍សំខាន់ទី ២ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី ៨ ខែមេសា គឺការពិភាក្សាបើកចំហរអំពីបញ្ហាគ្រាប់បែកមីន។ សិក្ខាសាលានេះផ្តោតសំខាន់លើបញ្ហាប្រឈមនាបច្ចុប្បន្ននៃគ្រាប់បែកមីន និងផលវិបាកនៃសង្គ្រាមអតីតកាល ព្រមទាំងចាត់វិធានការថ្មី ជួយឲ្យសហគមន៍អន្តរជាតិអាចដោះស្រាយបញ្ហាគ្រាប់បែកមីនផងដែរ។ ប្រធានបទទី ៣ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែមេសា គឺជាកិច្ចពិភាក្សាបើកចំហអំពីវិធានការណ៍ ការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ជនស៊ីវិលហើយនេះក៏ជាប្រធានបទដែលអន្តរជាតិផ្តោតការយកចិត្តទុកដាក់ផងដែរ។ ព្រឹត្តិការណ៍ចុងក្រោយដែលវៀតណាមគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមេសាដោយប្រធានបទស្តីពីអំពើហិង្សាផ្លូវភេទក្នុងជម្លោះ»៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top