• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអូស្ត្រាលីជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទ​ទួល​ជួប​ជាមួយលោកស្រី Kete Doust ប្រធានព្រឹទ្ធសភានិងលោកស្រី Lisa Baker អនុប្រធានព្រឹទ្ធសភារដ្ឋខាងលិចប្រទេស អូស្ត្រាលី។

 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយលោកស្រី Kete Doust
ប្រធានព្រឹទ្ធសភានិងលោកស្រី Lisa Baker អនុប្រធានព្រឹទ្ធសភារដ្ឋខាងលិចប្រទេសអូស្ត្រាលី

នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានដាក់ចេញសំណើរឲ្យភាគីទាំងពីរបន្តការផ្លាស់ប្តូរគណៈប្រតិភូក្នុងនោះមានទាំង តំបន់នានា សំដៅជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ធ្វើការឆ្លើយតបវិញ ប្រធាននិងអនុប្រធានព្រឹទ្ធសភារដ្ឋខាងលិច អូស្ត្រាលីបានសម្តែងក្តីសោមនស្សន៍ រីករាយ ចំពោះការអភិវឌ្ឍន៍យ៉ាងល្អប្រសើររវាងវៀតណាមជាមួយរដ្ឋខាងលិចអូស្ត្រាលី រួមចំណែកកសាងទំនាក់ទំនងរវាង​វៀត​ណាមជាមួយអូស្ត្រាលីផងដែរ។

 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយលោកស្រី Kerry Sanderson
អភិបាលរដ្ឋខាងលិចប្រទេស អូស្ត្រាលី

មុននោះ នាព្រឹកថ្ងៃទី១ធ្នូ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោកស្រី Kerry Sanderson អភិបាលរដ្ឋខាងលិច ប្រទេសអូស្ត្រាលី។ នៅក្នុងជំនួបនេះ លោកស្រី Sanderson បានអះអាងថា រដ្ឋខាងលិចអូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយ​វៀត​ណាម​។ ក្នុងឱកាសនេះ ភាគីទាំងពីរបានផ្លាស់ប្តូរលើបណ្តាវិស័យ ដែលភាគីទាំងពីរត្រូវការជម្រុញកិច្ចសហប្រតិបត្តិការ​នាថែមទៀតនាពេលខាងមុខ។

ក៏នាព្រឹកថ្ងៃទី១ធ្នូ នៅទីក្រុង Perth ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានតុលាកាកំពូលរដ្ឋខាងលិចប្រ ទេសអូស្ត្រាលី លោក Wayne Martin ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top