វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការរវាងតំបន់នានា(រូបថតៈ TTXVN)
សំដៅជម្រុញកិច្ចសហប្រតិបត្តិការ រវាងតំបន់នានារបស់វៀតណាមនិងអាល្លឺម៉ង់ នាពេលកន្លងទៅ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាល្លឺម៉ង់ លោកDoan Xuan Hung បានមានជំនួបធ្វើការ ជាមួយលោកស្រី Birgit Monteiro អភិបាលខ័ណ្ឌ Lichtenberg នៃក្រុងបែកឡាំង។ នៅក្នុងជំនួបនេះលោកស្រី Monteiro បានវាយតម្លៃខ្ពស់នូវស្នាដៃរបស់សហគមន៍ជនវៀតណាមនៅអាល្លឺម៉់ង និយាយរួមនិងនៅខ័ណ្ឌ Lichtenberg និយាយដោយឡែក។ លោកស្រី Monteiro បានចាត់ទុកថា វៀតណាមជាដៃគូសំខាន់ពោរពេញទៅដោយសក្តានុភាព ហើយ ខ័ណ្ឌ Lichtenberg មានបំណងជម្រុញកិច្ចសហប្រតិបត្តិការ ជាមួយតំបន់នានា របស់វៀតណាមនាពេលខាងមុខ។
នៅក្នុងជំនួបពិភាគ្សការងារនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរលើវិធានការមួយចំនួនសំដៅអនុវត្តជាក់ស្តែងកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងខ័ណ្ឌ Lichtenberg ជាមួយខ័ណ្ឌ Hoan Kiem នៃទីក្រុងហាណូយ លើវិស័យទទួល គិលានុបដ្ឋាយិកាជួបប្រាស្រ័យវប្បធម៌ អប់រំនិងបរិស្ថាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម