ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានអញ្ជើញ ទទួលជួបជាមួយអនុប្រធានសមាគមកាកបាទក្រហមអាមេរិក Jono Anzalone ។
ក្នុងជំនួបនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ លោក Pham Quang Vinh បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនាពេលកន្លងទៅរវាងភាគីទាំងពីរនិងមានបំណងថា សមាគមកាកបាទក្រហមអាមេរិកនឹងបន្តរឹតបន្តឹងកិច្ចសហការជាមួយសមាគមកាកបាទក្រហមវៀតណាមដោយសមស្របនឹងតម្រូវការរបស់តំបន់ទាក់ទិននានានៅវៀត ណាម។ អនុប្រធានសមាគមកាកបាទក្រហមអាមេរិក Jono Anzalone បានឲ្យដឹងថា សមាគមកាកបាទក្រហមអាមេរិក ជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូអាទិភាពជួរ មុខមួយក្នុងតំបន់ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម