• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងនូវែលហ្សេឡង់ជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ លើកស្ទួយទំហំពាណិជ្ជកម្មទ្វេភាគី


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបរដ្ឋមន្រ្តីនូវែលហ្សេឡង់លោក Damien O'Connor

 វៀតណាម​និងនូវែលហ្សេឡង់ចាំបាច់ត្រូវជំរុញ កិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិ​ងវិនិយោគ សំដៅ​លើក​​ស្ទួយ​ទំហំពាណិជ្ជកម្មទ្វេភាគី។ នេះជា សំណើរមួយក្នុងចំណោមសំណើរ របស់នាយករដ្ឋមន្រ្តី​វៀត​ណាម​លោក​ Nguyen Xuan Phuc នៅក្នុងជំនួបជាមួយលោក ​Damien O’Connor រដ្ឋមន្រ្តីក្រសួង​ កសិកម្ម សន្តិសុខជីវវិទ្យា សុវត្ថិភាព​ចំណី​អាហារនិងបញ្ហាជនបទ និងជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មនិងកំណើននាំចេញនូវែលហ្សេឡង់ នាថ្ងៃទី២៩ ខែ​សីហា នៅ ទីក្រុងហាណូយ។
 
នាយករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc បានឲ្យដឹងថា នាឆ្នាំ២០២០​ វៀត ណាម​នឹង​កាន់​តំណែង​ជាប្រធាន​អាស៊ាន​។ នេះក៏​ជាឆ្នាំដែលអាស៊ាននិងនូវែល ហ្សេឡង់រំលឹកខួបលើក​ទី​៤៥ទិវាបង្កើត​ទំនាក់ទំនង​ភាពជា​ដៃគូនិង​ខួបលើក​ទី៥ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ​ផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យ ​នូវែលហ្សេឡង់​សហការយ៉ាង​ស្អិតរមួត​ជាមួយ​វៀត​ណាម​ក្នុងការ​រៀប​ចំ​បណ្ដា​សន្និសីទ​រវាង​អាស៊ាន​ជាមួយ​ដៃគូ​នានា​។
​ 
នាយក​រដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានឲ្យដឹងថែមទៀតថា វៀត ណាម​ប្ដេជ្ញា​ចិត្ត​ឲ្យសច្ចាប័ន​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសំរាប់​ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងឆ្នាំ២០១៨ ​ហើយមាន គោលបំណងថា នូ​វែលហ្សេឡង់​ក៏ឲ្យសច្ចាប័នលើកិច្ចព្រមព្រៀងនេះយ៉ាង​ឆាប់ៗ​។
 
ស្ដីពីសក្ដានុភាព​សហប្រតិបតិ្តការរវាងប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើ​ឲ្យនូវែល​ហ្សេឡង់ជួយឧបត្ថម្ភវៀតណាមរៀបចំ ការធ្វើផលិតកម្មនិង​បង្កើតខ្សែ​សង្វាក់តំលៃ​សម្រាប់​ផ្លែស្រកានាគ​វៀតណាម​ ដើម្បីជំរុញខ្លាំងការនាំប្រភេទផ្លែនេះចេញទៅទីផ្សារពិភព លោក​។  
 
រីឯខ្លួនវិញ​ រដ្ឋមន្រ្តីក្រសួងកសិកម្ម សន្តិសុខជីវវិទ្យា សន្តិសុខចំណីអាហារ និងបញ្ហាជនបទលោក Damien O’Connor​ បានឲ្យដឹងថា នូវែលហ្សេឡង់ត្រៀម ខ្លួនជា​ស្រេច​ជួយឧបត្ថម្ភ​វៀត​ណាម​កសា​ងខ្សែ​សង្វាក់តំ​លៃ​សម្រាប់​​ផ្លែស្រកានាគ​ ក៏ដូចជាក្នុងការគ្រប់គ្រងសុវត្ថិភាព​អនាម័យចំណីអាហារ និ​ងវិស័យផ្សេង​ៗជា ច្រើន​ទៀត​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top