• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងដាណឺម៉ាកបង្កើនកិច្ចសហប្រតិបត្តិការដៃគូលើគ្រប់ជ្រុងជ្រោយ


សម័យប្រជុំលើកទី៥នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាលវៀតណាម-ដាណឺម៉ាក

ក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ដាណឺម៉ាកនោះ នារសៀលថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាមបានរួមសហការជាមួយក្រសួងការបរទេសដាណឺម៉ាករៀបចំសម័យប្រជុំលើកទី៥នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាលវៀតណាម -ដាណឺម៉ាក។ ឈរលើស្មារតីសហប្រតិបត្តិការតាមរយៈយន្តការនានាក្នុងកិច្ចប្រជុំនេះ ភាគី ទាំងពីរបានជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមជាមួយដាណឺម៉ាកនឹងបន្ត​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវផែនការសកម្មភាពនៃកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយដែលភាគីទាំងពីរបានសន្យា។  ថ្លែងមតិក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួង​ផែន​ការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖

“យើងខ្ញុំសន្យាថា នឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវការជួយឧបត្ថម្ភនានានិងមានបំណងថា រដ្ឋាភិបាល​ដាណឺម៉ាកនឹងបន្តឧបត្ថម្ភវៀតណាមខ្ទង់ជំនួយឥត​សំណង់និងកម្ចីអាទិភាពផ្សេងៗ ដើម្បីវៀតណាមមាន​ប្រភពកម្លាំងបន្ថែមសម្រាប់អនុវត្តរាល់គម្រោងការរបស់ខ្លួន។ ជាពិសេសលើបណ្តាបញ្ហាដែលវៀតណាមកំ​ពុង​ប្រឈមមុខដូចជាបម្រែបម្រួលអាកាសធាតុ កំណើននិរន្តរភាព កាត់បន្ថយភាពក្រីក្រជាដើម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top