• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងគុយបាដំណើរការពិគ្រោះយោបល់នយោបាយ


អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son (រូបថត៖ TTXVN)

ក្នុងរយៈពេលស្នាក់នៅគុយបា អនុរដ្ឋមន្រ្តីលោក Bui Thanh Son បានជួប សវនាការជាមួយរដ្ឋមន្រ្តីការបរទេសគុយបាលោក Bruno Rodriguez Parrilla ចូលរួមជំនួបពិគ្រោះយោបល់នយោបាយជាមួយអនុរដ្ឋមន្រ្តីទីមួយក្រសួងការបរទេសគុយបាលោក Marcelo Medina Gonzalez ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈ​កម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ហើយទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធនៅរូបបដិមារលោកប្រធានហូជីមិញនៅរដ្ឋធានី La Habana ផងដែរ។

នៅបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពសហការគ្នាជំរុញទំនាក់ទំនងប្រពៃណីពិសេសរវាងប្រទេសទាំងពីរក៏ដូចជារឹតបន្តឹងទំនាក់ទំនងរវាងក្រសួងការបរទេសទាំងពីរ ជាពិសេសគឺការត្រៀមរៀបចំអោយដំណើរទស្សនកិច្ចជាន់ខ្ពស់ សកម្មភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងឆ្នាំ​២០២០ ក្នុងឱកាសរំលឹកខួបលើកទី៦០ទិវាបង្កើតទំនាក់ទំនងការទូត។ ក្រសួងការបរទេសទាំងពីរបានអះអាងថា នឹងសហការជាមួយក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី សំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ៥០០ លានដុល្លាអាមេរិកនាឆ្នាំ២០២០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top