• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជា រៀបចំការហ្វឹក​ហាត់​ជួយសង្គ្រោះគ្រោះថ្នាក់នៅតំ​បន់ព្រំដែនគោកជាលើកដំបូង​


 កម្លាំងការពារព្រំដែននៅច្រកទ្វារព្រំដែនខេត្ត DakLak កំពុងធ្វើការយាមល្បាតតាមព្រំដែនគោក (រូបថត៖ TTXVN)
 

ការហ្វឹក​ហាត់សង្រោះគ្រោះថ្នាក់នៅតំបន់ព្រំដែនគោកឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូរ ដោយក្រសួង​ការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជារៀបចំឡើងជាលើកដំបូងនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង​(កម្ពុជា)ដោយមានការចូលរួមពីមនុស្សប្រមាណ ៨០០ នាក់។
 
នេះគឺជាព័ត៌មាន​ដែលបាន​លើកឡើង​ក្នុងសន្និសីសារ​ព័ត៌មាន​ដោយស្នង​ការនយោបាយ​ចំណុះបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី៧រៀបចំឡើងនាព្រឹ​កថ្ងៃទី​១៣ ខែធ្នូ។
 
ការហ្វឹកហាត់នេះមានគោល​បំណងពង្រឹងនិងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងជួយ​គ្នាទៅវិញទៅមក រវាងកងទ័ពនិងប្រ​ជាជនវៀតណាម - កម្ពុជា តាមរ​យៈនេះ​រួមចំណែក​ក្នុងការថែរក្សាសន្តិសុខនយោបាយ និងកសាងតំបន់ព្រំដែនមួយប្រកបដោយ​សន្តិភាពមិត្តភាព ស្ថិ​រ​ភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top