• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ១,៥ លានដូសពីប្រទេសបារាំងនិងអ៊ីតាលី

ពិធីទទួលជានិមិត្តរូបនូវវ៉ាក់សាំងបង្ការកូវីដ ១៩  Astra Zeneca ចំនួន ១,៥ លានដូស ឧបត្ថម្ភដោយរដ្ឋាភិបាលបារាំងនិងអ៊ីតាលីសម្រាប់ប្រទេសវៀតណាម (ប្រភព៖ VOV)


នេះគឺជាសក្ខីភាពនៃការអភិវឌ្ឍប្រកបដោយភាពស្វាហាប់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមបារាំង និងអ៊ីតាលីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក៏ដូចជា មិត្តភាព សាមគ្គីភាព ចែករំលែកការលំបាកនិងជំនះពុះពារលើជំងឺរាតត្បាត។

យោងតាមព័ត៌មាន ពីក្រុមការងាររបស់រដ្ឋាភិបាលទទួលបន្ទុកអំពីការទូតវ៉ាក់សាំងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញានេះ ពិធីទទួលវ៉ាក់សាំង Astra Zeneca បង្ការកូវីដ ១៩ ចំនួន ១,៥ លានដូស ឧបត្ថម្ភដោយរដ្ឋាភិបាលបារាំង និងរដ្ឋា ភិបាលអ៊ីតាលី សម្រាប់ប្រទេស វៀតណាមតាមយន្តការ COVAX បានធ្វើឡើងនៅទីស្នាក់ការ នៃក្រសួងការបរទេស។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏មានតម្លៃនិងទាន់ពេលវេលារបស់រដ្ឋាភិបាល និងប្រជាជនបារាំងនិងរដ្ឋាភិបាលប្រជាជនអ៊ីតាលី ក្នុងគោល បំណងរួមចំណែកជាក់ស្តែងក្នុងការងារបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅវៀត ណាម។ នេះគឺជាសក្ខីភាពនៃការអភិវឌ្ឍប្រកបដោយភាពស្វាហាប់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង វៀត ណាមបារាំងនិងអ៊ីតាលីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក៏ដូចជា មិត្តភាព សាមគ្គីភាព ចែករំលែកការលំបាកនិងជំនះពុះពារលើជំងឺរាតត្បាត។

សូមគូសបញ្ជាក់ថា រហូតមកដល់ពេលនេះបារាំងនិងអ៊ីតាលីគឺជាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ចំនួនពីរដែលបានបរិច្ចាគវ៉ាក់សាំងបង្ការកូវីដ ១៩ ធំបំផុតដល់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top