• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមរៀបចំបើកសកម្មភាពទេសចរណ៍ឡើងវិញ និងអនុម័តលើលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក

អ្នកនាំពាក្យរងក្រសួងការបរទេស លោកស្រី Pham Thu Hang  (រូបថត៖ tienphong.vn)


ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី៤ ខែវិច្ឆិកា តាមប្រព័ន្ធអនឡាញនោះ អ្នកនាំពាក្យរងក្រសួងការបរទេស លោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមកំពុងពិភាក្សាជាមួយដៃគូជាង ៨០ ដើម្បីទទួលស្គាល់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់គ្នាទៅវិញទៅមក ហើយនឹងអនុម័តលើបទប្បញ្ញត្តិ ដើម្បីអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចផង។

អំពីបទដ្ឋានទទួលស្គាល់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិកនោះ លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ “ដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការនោះ លិខិតឆ្លងដែនវ៉ាក់សាំងបរទេសត្រូវឆ្លើយតបនឹងក្រមបទដ្ឋានទទួលស្គាល់ និងការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំងរបស់ប្រទេស និងតំបន់ដែនដីនានានៅវៀតណាម ដែលត្រូវបានរដ្ឋាភិបាលផ្ដល់សច្ចប័ន។ ជាក់ស្ដែង វៀតណាមទទួលស្គាល់ប្រភេទវ៉ាក់សាំង ដែលត្រូវបាន WHO  ផ្ដល់សច្ចាប័ន មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតសហរដ្ឋអាមេរិក ឬទីភ្នាក់ងារគ្រប់គ្រងឱសថអឺរ៉ុប អនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់។ ទន្ទឹមនឹងនេះ លិខិតឆ្លងដែនវ៉ាក់សាំងជាកំណែអេឡេចត្រូនិក និងជាលាយលក្ខអក្សរត្រូវភ្ជាប់ជាមួយលេខកូដផងដែរ”។

សូមបញ្ជាក់ដែរថា នាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានអនុម័តលើផែនការសាកពិសោធន៍ទេសចរណ៍អន្តរជាតិមកកាន់វៀតណាមតាមជំហានៗ។ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top