• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកជំនាញយោធាគុយបា និងពិធីសម្ពោធសៀវភៅ "៦០ ឆ្នាំនៃទំនាក់ទំនងការពារជាតិវៀតណាម-គុយបា"

សៀវភៅនេះរៀបចំយ៉ាងពេញលេញនូវប្រព័ន្ធនៃការបង្កើត ការអភិវឌ្ឍ និងរបត់ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងយោធារវាងប្រទេសទាំងពីរក្នុងរយៈពេលប្រាំមួយទសវត្សរ៍កន្លងមក។

នាថ្ងៃទី ១០ ខែកក្កដា នៅទីក្រុងហាណូយ ស្ថានទូតគុយបាប្រចាំនៅប្រទេសវៀតណាមបានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកជំនាញយោធាគុយបាដែលបានពលីជីវិតក្នុងការតស៊ូរបស់ប្រជាជនវៀតណាម និងបានសម្ពោធសៀវភៅ "៦០ ឆ្នាំនៃទំនាក់ទំនងការពារជាតិវៀតណាម-គុយបា (១៩៦០-២០២០)" ជាភាសាអេស្ប៉ាញ។

ស្ថានទូតគុយបាបានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកជំនាញយោធាគុយបាដែលបានពលីជីវិតក្នុងការតស៊ូរបស់ប្រជាជនវៀតណាម។ រូបថត៖ VNA

នៅឯស្តូបអនុស្សាវរីយ៍ដែលសាងសង់ដោយក្រសួងការពារប្រទេសវៀតណាមនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម គណៈប្រតិភូនៃប្រទេសគុយបា និងវៀតណាម រួមជាមួយអនុព័ន្ធយោធាមកពីប្រទេសជាច្រើននៅវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងធ្វើពិធីស្មឹងស្មាធិ៍មួយនាទី គោរពវិញ្ញាណក្ខន្ធអ្នកជំនាញយោធាគុយបាចំនួនប្រាំមួយនាក់ ដែលបានពលីជីវិតក្នុងការតស៊ូរបស់ប្រជាជនវៀតណាម។

ក្នុងឱកាសនេះ ស្ថានទូតគុយបាបានណែនាំសៀវភៅ “៦០ ឆ្នាំនៃទំនាក់ទំនងការពារជាតិវៀតណាម-គុយបា (១៩៦០-២០២០)” ជាភាសាអេស្ប៉ាញ ដែលជាការស្រាវជ្រាវ និងចងក្រងរួមគ្នាដោយក្រសួងការពារប្រទេសវៀតណាម និងក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។ សៀវភៅនេះរៀបចំយ៉ាងស៊ីពេញលេញនូវប្រព័ន្ធនៃការបង្កើត ការអភិវឌ្ឍ និងរបត់ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងយោធារវាងប្រទេសទាំងពីរក្នុងរយៈពេលប្រាំមួយទសវត្សរ៍កន្លងមក៕

តាម kh.qdnd.vn

លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន

លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន

ដំណើរទស្សនកិច្ចនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា មានគោលបំណងរក្សាទំនាក់ទំនងកម្រិតខ្ពស់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរវៀតណាម និងជប៉ុន រួមចំណែកដល់ការពង្រឹងការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

Top