• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឈរលំដាប់ថ្នាក់ទី ៦ ក្នុងតារាងរៀបចំណាត់ថ្នាក់ទីផ្សារលក់រាយពិភពលោក


វៀតណាមឈរលំដាប់ថ្នាក់ទី ៦ ក្នុងតារាងរៀបចំណាត់ថ្នាក់ទីផ្សារលក់រាយពិភពលោក
ក្រុមហ៊ុមពិគ្រោះយោបល់អាមេរិក A.T.Kearney ទើបនឹងប្រកាសតារ៉ាងរៀបចំណាត់ថ្នាក់បណ្ដាទីផ្សារលក់រាយគួរឲ្យទាក់ទាញបំផុតលើពិភពលោកឆ្នាំ ២០១៦។ តាមនោះ វៀតណាមឈាន ៥ ថ្នាក់បើប្រៀបនឹងឆ្នាំទៅមិញឈរលំដាប់ថ្នាក់ទី ៦។ តាមតារាងរៀបចំណាត់ថ្នាក់ស្តីអំពីសន្ទស្សន៍អភិវឌ្ឍន៍ទីផ្សារលក់រាយពិភពលោក (GDI) ឆ្នាំ ២០១៦ ល្បឿនអភិវឌ្ឍន៍ទីផ្សារលក់រាយរបស់វៀតណាមឈរនៅខាងក្រោយបណ្ដាប្រទេស​​ដូចជា៖ ឥណ្ឌា ចិន ម៉ាឡេស៊ី ទួរគីនិងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម។ A.T.Kearney បានចាត់ទុកថា៖ អាស្រ័យ​​ដោយគោលនយោបាយសមស្របរបស់រដ្ឋាភិបាលវៀតណាមវណ្ណៈកណ្តាល អភិវឌ្ឍន៍ខ្លាំងនិងអាយុ​​​នៃចំនួនប្រជាជនវ័យក្មេង បណ្ដាសម្ព័ន្ធក្រុមហ៊ុនលក់រាយបរទេសមានមូលដ្ឋាន ដើម្បីមានសុទ្ធិនិយមអំ​ពី​ការអភិវឌ្ឍន៍របស់វៀតណាម។ លើវិស័យលក់រាយនៅវៀតណាម ផ្សារទំនើបតូចៗមានល្បឿនកំណើនខ្ពស់​បំផុត ជាពិសេសគឺ Circle K FamilyMart Lotte Mart Emart របស់កូរ៉េខាងត្បូង Takashimaya របស់ជប៉ុន៕
តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top