• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជួយឧបត្ថម្ភនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩

នៅក្នុងពិធីនោះ ឯកអគ្គរដ្ឋទូត Pham Sanh Chau បានឲ្យដឹងថា សមាគមព្រះពុទ្ធសាសនាវៀតណាមនឹងបរិច្ចាគឧបករណ៍ធ្វើតេស្តិ៍កូវីដ ចំនួន ២០០០ ឈុត (មានតម្លៃ ៣ ម៉ឺនដុល្លារ) ដល់រដ្ឋាភិបាលនេប៉ាល់។
 

ឯកអគ្គរដ្ឋទូត Pham Sanh Chau បានប្រគល់អំណោយជានិមិត្តរូបចំនួន ៣ ម៉ឺនដុល្លារ ជាជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាមជូនរដ្ឋាភិបាលនិងប្រជាជននេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ-១៩ (រូបថតៈ VOV)


នារសៀលថ្ងៃទី ២៤ ឧសភា នៅប្រទេសឥណ្ឌា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា ទទួលបន្ទុកព្រះរាជាណាចក្រនេប៉ាល់ លោក Pham Sanh Chau បានប្រគល់ជូនឯកអគ្គរដ្ឋទូតនេប៉ាល់ប្រចាំនៅឥណ្ឌា លោក Kumar Upadhayay នូវទឹកប្រាក់ចំនួន ៣ ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភរដ្ឋាភិបាលនិងប្រជាជននេប៉ាល់ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។

នៅក្នុងពិធីនោះ ឯកអគ្គរដ្ឋទូត Pham Sanh Chau បានឲ្យដឹងថា សមាគមព្រះពុទ្ធសាសនាវៀតណាមនឹងបរិច្ចាគឧបករណ៍ធ្វើតេស្តិ៍ កូវីដ ចំនួន ២០០០ ឈុត (មានតម្លៃ ៣ ម៉ឺនដុល្លារ) ដល់រដ្ឋាភិបាលនេប៉ាល់។ ទំនិញទាំងអស់នេះនឹងត្រូវដឹកជញ្ជូនដោយផ្ទាល់ទៅកាន់រដ្ឋធានី Kathmandu។ លោកឯកអគ្គរដ្ឋទូតនេប៉ាល់ប្រចាំនៅប្រទេសឥណ្ឌាបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់រដ្ឋាភិបាល សហគមន៍ពុទ្ធសាសនិកនិងប្រជាជនវៀតណាម ហើយជឿជាក់ថា សាមគ្គីភាពរវាងប្រទេសទាំងពីរ ការចែករំលែកនិងការលើកទឹកចិត្តដ៏ទាន់ពេលវេលារបស់ សហគមន៍អន្តរជាតិនឹងជួយនេប៉ាល់ឱ្យជៀសផុតពីជំងឺរាតត្បាតយ៉ាងឆាប់ៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top