• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាមជ្ឈភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ទ្វីបអាស៊ី

ក្នុងរបាយការណ៍ដោយចំណងជើងថា “តារាកំពុងរះ តួនាទីរបស់វៀតណាមក្នុងបណ្ដាខ្សែសង្វាក់ផ្គត់ផ្គង់កំពុងប្រែប្រួលនៅអាស៊ី” EIU បានវាយតម្លៃយ៉ាងល្អិតល្អន់ចំពោះទាំងគុណសម្បត្តិនិងគុណវិបត្តិក្នុងបរិយាកាសអាជីវកម្មនៅវៀតណាម ដោយផ្តោតសំខាន់ទៅលើវិស័យស្នូលចំនួន៣នោះ គឺទីផ្សារពលករ គោលនយោបាយអនុគ្រោះការវិនិយោគនិងទំនាក់ទំនងពាណិជ្ជកម្មរបស់វៀតណាម។

រោងចក្រផលិតកាហ្វេ Trung Nguyen នៅខេត្ត Bac Giang។ (រូបថត៖ TTXVN)


តារាកំពុងរះវៀតណាមនឹងបន្តជាមជ្ឈភាពនៃបណ្ដាខ្សែសង្វាក់ផ្គត់ផ្គង់ដែលកំពុងប្រែប្រួល ហើយជាទីកន្លែងមួយក្នុងចំណោមទីកន្លែងធ្វើផលិតកម្មដោយ មានការប្រកួតប្រជែងខ្លាំងបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើតាមការវាយ តម្លៃរបស់ផ្នែកវិភាគព័ត៌មាន EIU (Economist Intelligence Unit) នៅក្នុងរបាយ ការណ៍ស្ដីពីវៀតណាម ដែលបានប្រកាសកាលពីថ្ងៃទី១៣ មករា។ ក្នុងរបាយការណ៍ដោយចំណងជើងថា “តារាកំពុងរះ តួនាទីរបស់វៀតណាមក្នុង បណ្ដាខ្សែសង្វាក់ផ្គត់ផ្គង់កំពុងប្រែប្រួលនៅអាស៊ី” EIU បានវាយតម្លៃយ៉ាងល្អិតល្អន់ ចំពោះទាំងគុណសម្បត្តិនិងគុណវិបត្តិក្នុងបរិយាកាសអាជីវកម្មនៅវៀតណាម ដោយផ្តោតសំខាន់ទៅលើវិស័យស្នូលចំនួន៣នោះ គឺទីផ្សារពលករ គោល នយោបាយអនុគ្រោះការវិនិយោគនិងទំនាក់ទំនងពាណិជ្ជកម្មរបស់វៀត ណាម។ លើវិស័យពលករ EIU ចាត់ទុកថា ប្រាក់បៀវត្សរបស់ពលករវៀតណាមនឹង មិនកើនឡើងយ៉ាងឆាប់រហ័សពេកទេ ដោយសារវានឹងបង្កការខូចខាតដល់កម្លាំងប្រកួតប្រជែងរបស់វៀតណាម ក៏ប៉ុន្តែវៀតណាមចាំបាច់ត្រូវបណ្ដុះបណ្ដាលពលករជំនាញ។ លើវិស័យវិនិយោគសហគ្រាសបច្ចេកវិទ្យាខ្ពស់នឹង ទទួលបាន អនុ គ្រោះជាបន្តទៀតក្នុងអំឡុងពេលច្រើនឆ្នាំខាងមុខ។ ក្រៅពីនោះ វៀតណាម បានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនហើយរក្សាទំនាក់ទំនងដ៏ល្អ ប្រសើរជាមួយដៃគូពាណិជ្ជកម្មនានា ដែលជួយកាត់បន្ថយការចំណាយលើការ ដោះដូរពាណិជ្ជកម្មរបស់សហគ្រាសផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top