• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលមានគោលបំណងថាកម្ពុជាមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍


 (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

 នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ អ្នកបោះឆ្នោតប្រមាណ ៨ លាន ៣ សែននាក់ ក្នុងចំណោម​ប្រជាពល​រដ្ឋកម្ពុជា​សរុបជិត ១៦ លាននាក់នឹងទៅបោះឆ្នោតជ្រើសតាំងតំ​ណាងរាស្ត្រ នីតីកាលទី ៦  បង្កើ​តរាជ​រដ្ឋាភិបាល​អាណត្តិថ្មី ដើម្បីដឹកនាំប្រទេសជាតិក្នុងរ​យៈពេល ៥ ឆ្នាំ។ ដោយឈរ​លើមូលដ្ឋាន​គ្រឹះនៃ​ទំនាក់​ទំន​ង​ "ភាព​ជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូ​រអង្វែង" វៀតណាម​មាន​គោលបំណងចង់ឲ្យកម្ពុជារៀបចំប្រកបដោយជោគជ័យកា​របោះឆ្នោតលើកនេះ រួមវិភាគ​ទាន​នាំប្រទេស​កម្ពុជាកាន់​តែអភិវឌ្ឍន៍ និងសម្បូររុងរឿងពីមួយថ្ងៃ​ទៅមួយថ្ងៃ ។
 
គណបក្សប្រជាជនកម្ពុជា និងមា​គ៌ាអភិវឌ្ឍន៍ដោយវិ​បុលភាព

ក្នុងអាណត្តិទី ៥ នៃរដ្ឋសភាកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា (CPP) បាន​នាំប្រទេសជាតិរួចផុតពីរាល់ការលំបាកលំបិន ការពារយ៉ាងរឹងមាំនូវសុខសន្តិភាពស្ថិរភាព សន្តិសុខ សណ្ដាប់​ធ្នាប់។

ជាការ​ពិតណាស់ ក្នុងរយៈពេល ៣៩ ឆ្នាំកន្លងទៅ ចាប់តាំងពីពេលកាន់អំណាចដឹកនាំប្រទេសជាតិមក គណ​បក្ស​ប្រជា​ជនកម្ពុជាបានខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកលំបិនជាច្រើនអនេក ដើម្បីទទួល​បាន​សមិទ្ធ​ផល​ជាប្រវត្តិសាស្ត្រ នាំប្រទេសជាតិឲ្យរួចផុតពី ស្រមោលខ្មៅងងឹតបំផុតនៃអតីតកាល ហើយឆ្ពោះ​ទៅ​ដំណាក់​កាល​អភិវឌ្ឍន៍គួរឲ្យមោទនភាពលើគ្រប់វិស័យ ក្នុងសុខសន្តិភាព ឯករាជ្យ មានអធិបតេយ្យភាព និង​បូរណ​ភាពដែន​ដី។

ក្នុងរយៈពេលឆមាសទី ១ ឆ្នាំ ២០១៨ សេដ្ឋកិច្ចកម្ពុជា បន្ត អភិវឌ្ឍន៍តាមសន្ទុះកំណើននៃត្រីមាសទី ៤ ឆ្នាំ​២០១៧​ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ រាល់គោល​នយោបាយ​សុខុមាល​ភាព​សង្គម​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់។​

ទំនាក់​ទំនង​វៀត​ណាម​ - កម្ពុជាត្រូវបានពូនជ្រំដោយឥតឈប់ឈរ

វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធ មានទំនាក់​ទំនង​ជាប្រពៃណី​ដ៏ស្អិត​រមួត​តាំង​ពីយូរ​យាណា​ស់​មក​ហើយ​។ កាលពី ៥០ ឆ្នាំមុន ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព មិត្តភាព ដែលមាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរនោះ វៀតណាម និងកម្ពុជាបានបង្កើតទំ​នាក់ទំនងការទូតជាផ្លូវការ។​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម លោក Pham Binh Minh បា​នអះ​អាងថា៖

“នេះគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។

ឆ្លង​កាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ និងឧបទ្ទវហេតុយុគសម័យជាច្រើនមក ទំនាក់​ទំនង​នៃប្រទេស​ទាំងពីរ​នៅ​បន្ត​អភិវឌ្ឍយ៉ាងជិតស្និទ្ធ។ ប្រការទាំងនេះគឺបានមកពីការពូនជ្រំនៃបណ្ដាជំនាន់ថ្នាក់ដឹកនាំ និងប្រជា​ជន​នៃប្រទេស​ទាំងពីរក្នុងរយៈពេលជាច្រើនឆ្នាំ ព្រមទាំងកម្លាំងកាយចិតុ្ត និងសាច់ស្រស់ឈាម​ស្រស់​របស់​ប្រជា​ជន​នៃប្រទេស​ទាំងពីរ។ តាមរយៈភាពជិតស្និទ្ធទាំងនេះ កងទ័ពនៃប្រទេសទាំងពីរ​បាន​ប្រកៀក​ស្មាគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​របបប្រល័យពូជសាសន៍ប៉ុលពត ហើយនាំប្រទេសកម្ពុជារស់រានមានជីវិតឡើងវិញ និងអភិវឌ្ឍន៍​ប្រកប​ដោយ​វិបុលភាពដូចនាសព្វថ្ងៃនេះផងដែរ”។

​វៀតណាម​បាន​ជួយឧបត្ថម្ភកម្ពុជានាគ្រាលំបាកលំបិនបំផុត ដែលមិនមានប្រទេសណា អាច​ធ្វើបាន​ដូ​ច្នេះ​ឡើយ​​។ នេះគឺជាពាក្យសម្ដីពីដួងចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន ប្រធា​ន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម។ សម្ដេចហ៊ុនសែនបន្តសង្កត់ធ្ងន់ថា៖ "មាតុភូមិ និង​ប្រជា​ជន​កម្ពុជាបានឆ្លាក់ជាប់យ៉ាងជ្រៅនៅក្នុងក្រអៅបេះដូង ប្រវត្តិសាស្រ្ត​កម្ពុជា​ជានិច្ច​កាល​ចារឹក​គុណូប​ការៈ​ដ៏ធំធេង​របស់ជំនាញការ កម្មភិបាល កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសម្រេច​ជោគ​ជ័យ​កាតព្វ​កិច្ច​អន្ដរជាតិ​ដ៏ថ្លៃថ្លានៅលើទឹកដីកម្ពុជា។ កម្រមានប្រទេសណាមួយ ដែលមានការ​ជួយ​ឧបត្ថម្ភ​អស់​ពីកម្លាំង​កាយ​ចិត្ត​ដូច​វៀតណាមឡើយ។ ប្រការនេះបានបញ្ចាក់ការពិតថា ទោះបីជាពិភពលោក​មាន​បម្រែប​ម្រូល​ជាច្រើន​ក៏ដោយ​ ប៉ុន្តែចំណង​សាមគ្គីភា​ពរវាងប្រជាជាតិកម្ពុជា និងវៀតណាម មិនអាចបំបែកបំបាក់បានឡើយ។

នាបច្ចុប្បន្ន ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យដោយឥតឈប់ឈរ។ លោក​ Vu Mao ប្រធានសមាគ​មមិត្តភាពវៀតណាម កម្ពុជាបានអះអាង​ថា៖ “ទំនាក់ទំនង​រវាងវៀតណាម និង​កម្ពុជាគឺ​ជាទំនាក់​ទំនងដ៏វិសេសវិសាល។ ប្រវត្តិសាស្ត្រនៃប្រជាជាតិយើងទាំងពីរមានការឡើងចុះ។ ដូច្នេះហើយ យើងគប្បី​ពូន​​ជ្រំចំណងមិត្តភាព ចាប់ពីជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ ខ្ញុំគិតថាប្រការនេះគឺ​មាន​សារៈ​សំខាន់​ណាស់​”។

វៀតណាមជានិច្ចកាលមានបំណងចង់ឲ្យកម្ពុជាមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍​ក្រោម​ការដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​ និ​ងឈ្លាសវៃរបស់នាយករដ្ឋម​ន្ត្រីសម្ដេចហ៊ុនសែន ​និងគ​ណបក្ស CPP នោះ នាពេលកន្លងទៅ ក​ម្ពុជាទទួល​បាន​សមិទ្ធិផល​គួរឲ្យកត់សម្គាល់ ដែលនាំកម្ពុជាពីប្រទេ​សអស្ថិរភាព ក្លាយទៅជាប្រទេសមានសេរីភាព ស្ថិរ​ភាព ដោយទទួលបានភ្ញៀវ​ទេសច​រចំនួនជាង ៥ លាន ៦ សែននាក់ក្នុងឆ្នាំ ២០១៧។

ជា​​ប្រទេស​ភូមិផងរបងជាមួយគ្នាដ៏ជិតស្និទ្ធ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរនោះ វៀត​ណាម​មាន​គោល​បំណ​ងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី ២៩ កក្កដាខាងមុខ នឹងប្រ​ព្រឹត្តិទៅ​ប្រកប​ដោយ​ជោគ​ជ័យ បន្តបង្កើតជំហានលោតផ្លោះសម្រាប់ប្រទេសកម្ពុជាអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងសំបូររុង​រឿង​ថែមទៀត៕

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top