• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីលើវិស័យចិញ្ចឹមគោ


តំណាងនានាផ្លាស់ប្តូរមតិនៅខាងក្រៅសិក្ខាសាលា (រូបថតៈ Thế Anh/TTXVN)

ផ្សារណាត់តាំងពិព័រណ៍គោយកសាច់និងគោយកទឹកដោះអាស៊ីឆ្នាំ២០១៧ បានបើកនាថ្ងៃទី ៨ ខែមិនានៅទី​ក្រុង​ហូជីមិញ។ ការតាំងពិព័រណ៍នេះបានរៀបចំឡើងសំដៅបច្ចុប្បន្នកម្មនូវបច្ចេកទេសនិងវិទ្យាសាស្ត្រ​ជឿន​លឿន​ក្នុងការចិញ្ចឹមគោ ពីប្រទេសដែលមានការរីកចំរើនក្នុងការចិញ្ចឹមសត្វសម្រាប់អង្គភាពអាជីវកម្មនានា និង​ប្រជាកសិករវៀតណាម។ ចូលរួមក្នុងព្រឹត្តិការណ៍នេះ លោក Graig Chittick ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ​វៀត​ណាមបានចាត់ទុកថា អូស្ត្រាលីនិងវៀតណាមមានទំនាក់ទំនងយូរអង្វែងលើវិស័យចិញ្ចឹមគោ តាមនោះគុណភាព​ចិញ្ចឹមគោរបស់វៀត ណាមមានការកែលំអគួរឲ្យកត់សម្គាល់។ ហើយការរឹតបន្តឹងកិច្ចសហប្រតិបត្តិការ​ក្នុង​ការចិញ្ចឹមនិងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមអូស្ត្រាលីនិងប្រទេសនានា ក្នុងតំបន់អាស៊ីជាមូលដ្ឋានសម្រាប់​រក្សាការអភិវឌ្ឍន៍និរន្តរភាព។ ការតាំងពិព័រណ៍ លើកនេះ ក៏ជាឱកាសដើម្បីអ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រ អង្គភាពអាជីវកម្មនិងអ្នកចិញ្ចឹមគោយកសាច់និងយកទឹកដោះគោក្នុងប្រទេសអាចទាក់ទងផ្ទាល់និងស្វែងយល់អំពីផលិត​ផល សេវាកម្មនិងបច្ចេកវិទ្យាទំនើបនៃផ្នែកចិញ្ចឹមសត្វរបស់អូស្ត្រាលី​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top