• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១៧១ករណី

ករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១៦៦ ករណីនៅសេសសល់ត្រូវបានកត់ត្រានៅខេត្ត Bac Giang (១១០) ខេត្ត Bac Ninh (២៧) ទីក្រុង ហូជីមិញ (២៥) Ha Tinh (២) Ha Nam (1) ហើយខេត្ត Tien Giang បានកត់ត្រាករណីឆ្លងជម្ងឺដំបូង។

ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹងថា ក្នុងរយៈពេល១២ ម៉ោងកន្លងមក ចាប់ពីវេលាម៉ោង១៨ថ្ងៃទី៤ដល់វេលាម៉ោង១២ថ្ងៃទី៥ ខែ មិថុនា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១៧១ករណី ក្នុង នោះករណីនាំចូលមានចំនួន៥ករណី។ ករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១៦៦ ករណីនៅសេសសល់ត្រូវបានកត់ត្រានៅខេត្ត Bac Giang (១១០) ខេត្ត Bac Ninh (២៧) ទីក្រុងហូជីមិញ (២៥) Ha Tinh (២) Ha Nam (1) ហើយខេត្ត Tien Giang បានកត់ត្រាករណីឆ្លងជម្ងឺដំបូង។ រហូតមកដល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយជូនអ្នកជម្ងឺកូវីដ ១៩ ចំនួន៣២៤២/ ៨៤៥៨ នាក់ ខណៈដែលអ្នកស្លាប់មានចំនួន៥១នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាស៊ី និងលើកឡើងពីបញ្ហាអន្តរជាតិមួយចំនួន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាស៊ី និងលើកឡើងពីបញ្ហាអន្តរជាតិមួយចំនួន

នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានរៀបចំសន្និសីទសារព័ត៌មាននៅសេតវិមាន ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានវិលត្រឡប់មកពីដំណើរទស្សនកិច្ចនៅអាស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) និងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន។

Top