• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វឌ្ឍនភាពនានារបស់វៀតណាមដើម្បីឆ្លើយតបនឹងរាល់ FTA


 វឌ្ឍនភាពនានារបស់វៀតណាមដើម្បីឆ្លើយតបនឹងរាល់ FTA

 ឆ្នាំ២០១៨ បានកត់សម្គាល់ការរីកចម្រើនយ៉ាងខ្លាំងក្លារបស់វៀត​ណាម លើវិស័យ​សេដ្ឋកិច្ច​សង្គម ដើម្បី​ឆ្លៀត​យក​​រាល់​ប្រៀបខ្លាំង​របស់កិច្ចព្រមព្រៀង​ពាណិជ្ជកម្មជំ​នាន់ថ្មី។ ប្រការនេះបានជួយឲ្យវៀ​តណាម​ ធ្វើ​សមាហរណកម្ម​យ៉ាងម្ខាស់ការ ក៏ដូចជាសម្របខ្លួ​ន តាមលំហូរសេដ្ឋកិច្ចពិភព​លោកផងដែរ​។

នាំ ២០១៨ គឺជាពេលវេលាអនុវត្តន៍កិច្ចព្រមព្រៀង​ជាច្រើនតាម​ការសន្យា ក្នុងកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរី (FTA) ​ជំនាន់​ថ្មី ដូចជា៖ លុបចោលរបាំងពន្ធចំពោះមុខទំនិញជាច្រើន​ និងសេរីភាព​ការងារក្នុងប្លុកអាស៊ា​ន​។ ឆ្នាំ​ ២០១៨ វៀតណាមក៏បានចុះហត្ថ​លេខា និងអនុម័តលើកិច្ចព្រមព្រៀងគ្រប់​ជ្រុង​ជ្រោយ និងជឿន​លឿន​សម្រាប់​ភាពជាដៃគូ​អន្តរប៉ាស៊ីហ្វិក( CPTPP)  និ​ងបញ្ចប់​ដំណើរការ​ត្រួត​ពិនិត្យ​គតិយុត្តិ​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយ​ EU។ ប្រកាសទាំងនេះបានបើកចេញឱកាសជាច្រើន​សម្រាប់សហគ្រាស។ លោ​ក Robert E.Moritz​ ប្រធាន​សកលនៃ PricewaterhouseCoopers Global (PwC) បា​នវាយ​តម្លៃ​ថា៖​

“វៀត​ណាមកំពុងបង្កើតឱកាសធ្វើអាជីវកម្មគួរឲ្យកត់សម្គាល់ជាច្រើន។ ហេតុដូច្នេះ វិនិយោគិន​បរទេស​មាន​គោលបំណង​ចង់បោះទុនវិនិយោគនៅវៀតណាម។ យោងតាម​ការស្ទង់មតិរបស់ PwC​ បាន​ឲ្យដឹងថា វៀតណាម​ស្ថិតក្នុង​ចំណោមប្រទេស​ និងខឿនសេដ្ឋកិច្ចជួរ​មុខ ដែលសហគ្រាស​នៅតំបន់​អាស៊ីប៉ាស៊ីហ្វិក​ចង់​បោះទុន​វិនិយោគ​។ ប្រការនេះគឺមានអត្ថន័​យយុទ្ធសាស្ត្រ”​។​

ទោះ​ជាយ៉ាងណាក៏ដោយ ដើម្បីទទួ​លបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងទាំងនេះ ​ទំនិញនាំ​ចេញ​របស់​វៀត​ណាម​គប្បី​ជំនះពុះពារលើការលំបាកសាកល្បងដ៏ធំធេង​មួយចំនួន ដូចជា៖ ទម្លាប់ប្រើប្រាស់ទំនិ​ញ ចំណង់​ចំណូល​ចិត្ត​អំពីគុណភាព ការវេចខ្ចប់ ក៏ដូចជាស្វែងយល់​បន្ថែមអំពីច្បាប់ ប្រព័ន្ធស្តង់ដាបច្ចេកទេស​ អ​នាម័យ សុវត្ថិភាព​ម្ហូបអាហារពិសេសរបស់ទីផ្សារ​។ លោកស្រី Nguyen Thi​ Huyen នាយិការក្រុមហ៊ុនផលិត​កម្ម និង​នាំចេញ​ ឈើអែមវៀតណាមបា​នឲ្យដឹង​ថា៖​

“ទីផ្សារ​ EU មានសក្ដានុពលច្រើនណាស បន្តែ មានតម្រូវការខាង គុណភាព យ៉ាងម៉ឹងម៉ាត់។ ហេតុដូច្នេះហើយ យើង​ខ្ញុំបាន​ទៅកាន់ផ្សារទំនើបនៅប្រទេសអឺរ៉ុប​នីមួយៗ ដើម្បីស្វែង​យល់​អំពីនិន្នា​ការ​នាពេ​ល​ខាង​មុខ​នៅ​ទីនេះ​ផង​ដែរ​”​។
 
ក្នុងបរិបទ​នេះ សហគ្រាសនានារស់វៀតណាម បានបង្កើនសត្ថភាពសម្របខ្លួនទៅនឹង​របាំងបច្ចេក​ទេស​នៃ​ទីផ្សារ​អន្តរជាតិ។ សហគ្រាសជាច្រើនបានម្ខាស់ការ​វាយតម្លៃអំពី ចំណង់ចំណូលចិ​ត្ត ផ្នែក​ទីផ្សារ និងចំនួន​ប្រជាជន​ដើម្បីរៀប​ចំយុទ្ធសាស្ត្រធ្វើអាជីវកម្មប្រកបដោ​យប្រសិទ្ធភាព។ លោក​ Pham Van Cuong អគ្គនាយ​កនៃក្រុម​ហ៊ុន​ភាគហ៊ុនកែច្នៃផលិតផលនាំចេញ ​GOC បានឲ្យដឹងថា៖​

“យើងគប្បីកំណត់ថាការនាំចេញទៅកាន់ EU បានរួមចំណែកលើកកម្ពស់ការគ្រប់គ្រងរបស់ក្រុមហ៊ុន។ ប្រការ​នេះសំខាន់​ណាស់ ដែលជួយឲ្យនិយោជិក និងនិយោជកឯកភាពគ្នាក្នុ​ងការគ្រប់គ្រង។ ឧទាហរណ៍​ថា ក្រុមហ៊ុន​យើង​ខ្ញុំ ​ត្រូវការតែបុគ្គលិកធ្វើ Logistic ចំនួន ២ នាក់តែប៉ុណ្ណោះ គឺអា​ចបំពេញបែបបទគយស​ម្រាប់ កុង​តឺន័រចំនួន​៤ ពាន់គ្រៀងក្នុងមួយឆ្នាផងដែ​រ”។​
 
ទន្ទឹមនឹងនេះ ការខិតខំប្រឹងប្រែង សំដៅ​កែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មរ​បស់វៀតណាម ដើម្បី​សម្រប​​ខ្លួនតាមការធ្វើសមាហរណកម្មក្នុងឆ្នាំ ២០១​៨ ក៏ត្រូវបានកត់សម្គាល់ផងដែ​រ។ វៀត​ណាម​បាន​ប្រើប្រាស់​បច្ចេក​វិទ្យាជាបណ្ដើរៗ ក្នុងការអនុវត្ត​បែបបទរដ្ឋបាល។ យោងតាម​តួរលេខ​ស្ថិតិបឋម​បាន​ឲ្យដឹង​ថា​តម្លៃ​ប្រាក់​​នៃចេញ នាំចូ​លសរុបរបស់វៀតណាម ឆ្នាំ ២០១៨ ទទួល​បានប្រមាណ ៤៨០ ​ពាន់លាន​ដុល្លារ​អាមេរិក​ កើន ​១១,២% បើធៀបនឹងរយៈពេលដូច​គ្នាពីឆ្នាំទៅមិញ។ អត្រាឆ្លៀ​តយកការ​អនុគ្រោះពីទី​ផ្សារដែល​បាន​ចុះ​ហត្ថ​​លេខាពាណិជ្ជកម្មសេរី FTA ទ​ទួលបានប្រមាណ ៤​០ %។​

តួលេខ​ទាំងនេះគឺជាសាក្ខីភាពនៃការរីកចម្រើនរបស់វៀតណាមក្នុងឆ្នាំ២០១៨ ដើ​ម្បីស្រប​តាមកា​រធ្វើស​មាហរណ​កម្មសេដ្ឋកិច្ចពិភពលោក។ លទ្ធ​ផលនេះក៏ជាកម្លាំងចលករសម្រាប់សហគម​ធុរជន និង​រដ្ឋាភិបាល​បន្តម្ខាស់​ការ ក៏ដូចជាត្រៀមខ្លួនជាស្រេចចំពោះបរិយាកា​សធ្វើអាជីវកម្ម និងគោលន​យោបាយដើម្បី​ទទួល និង​ឆ្លៀតយក​រាល់ផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីប្រកបដោយប្រសិទ្ធភា​ពថែម​ទៀត​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top