• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វគ្គប្រកួតជម្រុះ U23 អាស៊ី 2020: វៀតណាមឈ្នះប្រកៀកប្រកិតឥណ្ឌូនេស៊ី


 កីឡាករវៀតណាម Viet Hung (ពាក់អាវលេខ 7) គឺជាម្ចាស់តែមួយកត់នៃការប្រកួត (រូបថត: Minh Anh / bongda.com.vn)
 

នា​យប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩ នៅកីឡាដ្ឋានជាតិ My Dinh (ហាណូយ) បានប្រព្រឹត្តទៅ ២ ប្រកួត ក្នុង ជុំទី​២ នៃវគ្គជម្រុះ ពូល K - ពានរង្វាន់ជើងឯក U23 អាស៊ី 2020 រវាងក្រុមជម្រើជាតិ U23 ថៃ ប៉ះ  U23 ប៊្រុយណេ និង​ U23 វៀតណាម ប៉ះ U23 ឥណ្ឌូនេ លទ្ធផលគឺ  U23 ថៃ  ឈ្នះ U23 ប៊្រុយណេ 8-0 និង U23 វៀតណាម ឈ្នះ U23​ ឥណ្ឌូនេស៊ី  1-0 ។

ចំណាត់​ថ្នាក់នៃការប្រកួតគឺមានដូចខាងក្រោម:  U23 ថៃ នាំមុខគេដោយទទួលបាន ៦ពិន្ទុ; U23 វៀតណាម​លេខ​ 2 ទទួល​បាន 6 ពិន្ទុ (តិចជាងមេគុណ U23 ថៃ) បន្ទាប់ មកគឺ U23 ឥណ្ឌូនេស៊ី និង U23 ប្រ៊ុយណេ ដោយ​មិន​មាន​ពិន្ទុ​ឡើយ។​

ដូច្នេះ​ការប្រកួតទី ២ បានបញ្ចប់ ហើយឱកាសបន្តសម្រាប់ U23 ឥណ្ឌូនេស៊ីនិងក្រុម U23 Brunei ត្រូវបញ្ចប់​ជាផ្លូវ​ការ​។ ការប្រកួតទី ៣ និងការប្រកួតចុងក្រោយ ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ​ខែ​មីនា​ត្រូវ​បាន​ផ្តោត​លើការ​ប្រកួត​គួរឱ្យចាប់​អារម្មណ៍រវាងក្រុម​ជម្រើសជាតិ U23 វៀតណាម​និង U23 ថៃ។ ​ការប្រកួត​នេះនឹង​កំណត់​សំបុត្រ​ផ្លូវការ​ទៅវ​គ្គផ្តាច់​ព្រ័ត្រ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top