• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យស្ថានភាពជំនះពុះពារលើការខូចខាតដោយសារខ្យល់ព្យុះដំរីនៅ Khanh Hoa


លោក Nguyen Xuan Phuc អញ្ជើញ
ទៅពិនិត្យស្ថានភាពជំនះពុះពារលើការខូចខាតដោយសារខ្យល់ព្យុះដំរីនៅ Khanh Hoa

នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅពិនិត្យស្ថានភាពជំនះពុះពារលើការខូចខាតដោយសារខ្យល់ព្យុះដំរី ដែល​កើតមានឡើងនាដើមខែវិច្ឆិកានេះ។

ចែករំលែកអំពីការបាត់បង់របស់ប្រជាជននោះ លោក  Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យថ្នាក់ដឹកនាំមូលដ្ឋានជួយឧបត្ថម្ភប្រជាជនជាបន្ទាន់ ព្រមទាំងបានឲ្យដឹងថា រដ្ឋាភិបាលនឹងមានវិធានការជួយឧបត្ថម្ភចាំបាច់នានា។

អញ្ជើញទៅពិនិត្យស្ថានភាពមហន្តរាយនៅ កំពង់ផែនេសាទត្រី Van Gia ស្រុក Van Ninh នោះ លោក Nguyen Xuan Phuc បានស្នើថា៖

“នាបច្ចុប្បន្នយើងគប្បីប្រមូលផ្ដុំស្ដារឡើងវិញនូវចំណុចខូចខាត់ទាំងអស់ ហើយត្រូវមានយន្តការ ជាពិសេសគឺឥណទាន ដើម្បីប្រជាជនអាចស្ដារឡើងវិញនូវមុខរបររបស់ខ្លួន មុខរបរប្រពៃណីរបស់ខែត្ត Khanh Hoa និងថែទាំជីវភាពរស់នៅរបស់ប្រជាជន”។

នាថ្ងៃដដែល នៅទីក្រុង Nha Trang លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគន្លឹះនៃខេត្ត Khanh Hoa និង Phu Yen អំពីកិច្ចការជំនះពុះពារលើផលវិបាកដោយសារខ្យល់ព្យះដំរីបណ្ដាលឡើង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top