• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ពង្រឹងរបៀបរបបគ្រប់គ្រងអំណាចដើម្បីបង្ការប្រឆាំងអំពើពុករលួយ

នៅថ្ងៃទី២០ ខែមករា នៅរដ្ឋធានីហាណូយ គណៈ កម្មាធិការមជ្ឈឹមដឹកនាំការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្ម (ហៅកាត់ថាគណៈកម្មាធិការ ដឹកនាំ) បានប្រារព្ធកិច្ចប្រជុំលើកទី២១ដើម្បីបូកសរុប វាយតម្លៃពីប្រសិទ្ធភាពប្រតិបត្តិ ការក្នុងឆ្នាំ២០២១ ហើយផ្ដល់មតិយោបល់អំពីកម្មវិធីការងារឆ្នាំ២០២២។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំការងារបង្ការ ប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ភាពអសកម្ម។ (រូបថត៖ VNA)


អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំការងារបង្ការ ប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ភាពអសកម្ម បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២១ ទោះបីជាស្ថានភាពជម្ងឺ កូវីដ-១៩បានវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយសមាជិកគណៈកម្មាធិការដឹកនាំជា ច្រើនទើបតែបានជ្រើសតាំង បំពេញបន្ថែមក៏ដោយ ប៉ុន្តែកិច្ចការទាំងអស់តាមកម្មវិធី ការងាររបស់គណៈកម្មាធិការ ត្រូវបានដាក់ពង្រាយអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ហើយសម្រេចតាមផែនការ។

ពាក់ព័ន្ធដល់ភារកិច្ចស្នូលក្នុងការងារឆ្នាំ២០២២ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ភារកិច្ចស្នូលនោះគឺពង្រឹងរបៀបរបបគ្រប់គ្រងអំណាច ដើម្បីបង្ការប្រឆាំងអំពើពុករលួយ ភាពអសកម្ម នៅក្នុងវិស័យនានាដែលងាយកើត ឡើងអំពើពុករលួយនិងភាពអសកម្ម; យន្តការគ្រប់គ្រងទ្រព្យសម្បត្តិ ប្រាក់ចំណូល ត្រូវតែធានាលក្ខណៈជាក់ស្ដែងនិងប្រសិទ្ធភាព; ពិនិត្យឡើងវិញ ដោះស្រាយចន្លោះ ប្រហោង ចំណុចកង្វះខាតក្នុងយន្តការ គោលនយោបាយ ច្បាប់ពាក់ព័ន្ធដល់ការដេញ ថ្លៃម៉ៅការ ការគ្រប់គ្រង ប្រើប្រាស់ដីធ្លី ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិសាធារណៈ ព្រមទាំងធ្វើ វិសោធនកម្ម បំពេញបន្ថែមច្បាប់អធិការកិច្ច ច្បាប់ដីធ្លី ច្បាប់ប្រតិបត្តិប្រជាធិបតេយ្យ នៅឃុំ សង្កាត់ ទីរួមស្រុក និងគម្រោងច្បាប់ទាក់ទងផ្ទាល់នឹងការបង្ការ ប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ភាពអសកម្មផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តជំរុញភាពជាដៃគូវៀតណាម - WEF

បន្តជំរុញភាពជាដៃគូវៀតណាម - WEF

វៀតណាមសង្ឃឹមថា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិកផ្សេងទៀតនៃក្រុមឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេ (G7) នឹងដាក់ចេញការប្តេជ្ញាជាក់ស្តែងនាពេលឆាប់ៗខាងមុខ ដើម្បីគាំទ្រវៀតណាមក្នុងវិស័យនេះ។

Top