• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ប្រយុទ្ធប្រឆាំងនឹងភាពអវិជ្ជមានទាំងលើវិស័យសតិអារម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅ

លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ ttxvn)


“មិនត្រឹមតែប្រយុទ្ធប្រឆាំងអំពើពុករលួយលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងត្រូវប្រយុទ្ធប្រឆាំងភាពអវិជ្ជមានទាំងលើវិស័យសតិអារម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅទៀតផង។ ព្រោះថាការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌និងរបៀបរស់នៅ ទើបនាំឱ្យមានអំពើពុករលួយ នេះគឺជាឬស្សគល់មូលដ្ឋាន ហើយចាំបាច់ត្រូវប្រយុទ្ធប្រឆាំង”។

លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានគណៈកម្មការមជ្ឈឹមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយបានសង្កត់ធ្ងន់ដូច្នេះនៅក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយ ស្ដីពីការផ្ដល់មតិយោបល់លើគម្រោង “ ការធ្វើវិសោធនកម្មនិងការបំពេញបន្ថែមមុខងារ ភារកិច្ច និងសិទ្ធិអំណាចរបស់គណៈកម្មការមជ្ឈឹមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ” ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងទាំងអំពើពុករលួយ និងភាពអវិជ្ជមាននារយៈពេលកន្លងទៅ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ។ នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃថា ការប្រយុទ្ធប្រឆាំង ទប់ស្កាត់ រុញថយការធ្លាក់ចុះអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ និង“ ការប្រែប្រួលខ្លួនឯង”នារយៈពេលកន្លងទៅត្រូវបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ ដោយទទួលបានលទ្ធផលយ៉ាងច្បាស់លាស់។ នារយៈពេលខាងមុខ ការងារនេះត្រូវបន្តអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ជាងទៀត។ ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមុខងារ ភារកិច្ច និងសិទ្ធិអំណាចរបស់គណៈកម្មការដឹកនាំ ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងទាំងអំពើពុករលួយ និងភាពអវិជ្ជមាន គឺមានសារៈសំខាន់ណាស់ ដោយរួមចំណែកអនុវត្តន៍សេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស ប្រកបដោយជោគជ័យ។ ការិយាល័យនយោបាយបានឯកភាពគ្នាលើឈ្មោះគណៈកម្មការមជ្ឈឹមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន (បំពេញពាក្យភាពអវិជ្ជមាន)ដើម្បីគ្របដណ្តប់យ៉ាងពេញលេញនូវមុខងារ ភារកិច្ច និងសិទ្ធិអំណាចរបស់គណៈកម្មការដឹកនាំផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top